Close
Ads: 88BOL
Featured-Image
Arsenal ចូលរួមប្រជែងក្នុងការចុះកុងត្រាលើយុវជនឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal បានត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅរបស់ខ្លួនលើខ្សែប្រយុទ្ធស្លាប Michael Olise របស់ក្លឹប Crystal Palace ។ ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានអភិវឌ្ឃន៍ខ្លួនបានយ៉ាងល្អ តាំងពីផ្ទេរពីក្រុម Reading កាលពីឆ្នាំ២០២១ ដោយអាចរកបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២០ដង ក្នុងការបង្ហាញខ្លួនសរុប ៨០ដង។ Olise ក៏អាចរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាល់១១ដងក្នុងការបង្ហាញខ្លួន៣៧ដងនៅ ​Premier league កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានអវត្តមានអស់ជាច្រើនខែដោយសារតែបញ្ហារបួស។ ប៉ុន្តែទោះបីជាយ៉ាងណាក្រោយវិលត្រលប់ចូលទីលានវិញរូបគេមិនបានធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ ដោយអាចរកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៩ដងចុងក្រោយ។ យ៉ាងណាមិញខ្សែបម្រើបារាំងរូបនេះបានទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្លឹបតោខៀវ Chelsea កាលពីរដូវក្តៅ ប៉ុន្តែរូបគេបានធ្វើការសម្រេចចិត្តថា នឹងស្នាក់នៅក្លឹប Crystal បន្តទៀត​ ខណៈកិច្ចសន្យារបស់គេគឺមានរហូតដល់ឆ្នាំ២០២៧។ ទោះបីជាយ៉ាងណាមិញ កិច្ចសន្យារបស់ Olise គឺត្រូវបានគេដឹងថា មានលក្ខខណ្ឌទិញផ្តាច់កុងត្រាផងដែរ ដែលត្រូវបានគេជឿជាក់ថា មានតម្លៃ៥០លានផោន ដូច្នេះវាក៏អាចមានភាគរយខ្ពស់ដូចគ្នា បើសិនជាមានក្លឹបណាមួយដែលហ៊ានចំណាយប្រាក់ដ៏ខ្ពស់ដើម្បីផ្តាច់កុងត្រារបស់ខ្លួនខ្សែបម្រើរូបនេះពីកីឡដ្ឋាន Selhurst Park ។ ខណៈសារព័ត៌មានដ៏ថ្មីមួយដែលចេញពី TalkSPORT បានអះអាងថា ក្លឹប ​Arsenal ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមធំៗដទៃនៅ Premier League ដើម្បីចុះកុងត្រាលើខ្សែបម្រើរូបនេះនៅទីផ្សារដោះដូររដូវក្តៅខាងមុខ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Crystal Palace's Michael Olise warms up in April 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ហេតុតែស្រលាញ់! Mbappe លះបង់ប្រាក់ឈ្នួលដ៏ធំសម្បើម ដើម្បីចូលរួមជាមួយ Real Madrid
featured image

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីក្លឹបយក្សបារាំង Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ នាចុង​ខែ​មិថុនាខាងមុខ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយចាញ់ Arsenal ! លោក Ten Hag បង្កើតកំណត់ត្រាថ្មីពីរ ដែល Man Utd មិនចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងតាមសារព័ត៌មាន ​​AS បានឲ្យដឹងថា តារាឆ្នើមវ័យ ២៥ឆ្នាំ បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនក្នុង ១ឆ្នាំ នៅ PSG ប្រមាណ ៧២លានអឺរ៉ូ មកសល់ត្រឹមតែ ២៥លានអឺរ៉ូ ប៉ុណ្ណេាះ ក្នុង១ឆ្នាំ ជាមួយក្រុមអធិរាជស Real Madrid បន្ទាប់ពីបង់ពន្ធរួចនៅទីក្រុងម៉ាឌ្រីដ។ ជម្រាបដែរថា Mbappe នឹងមិនមានតម្លៃខ្លួនផ្ទេរនោះឡើយ ខណៈ Real Madrid […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 37 27 5 5 89 28 +61 86
    2 Manchester City 36 26 7 3 91 33 +58 85
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 36 19 6 11 71 59 +12 63
    6 Newcastle United 36 17 6 13 79 57 +22 57
    7 Chelsea 36 16 9 11 73 61 +12 57
    8 Manchester United 36 16 6 14 52 56 -4 54
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 36 12 12 12 54 58 -4 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • Sponsor by 88Bol