ខ្សែបម្រើវ័យក្មេងរបស់ Man Utd ម្នាក់ផ្ទេរទៅក្លឹប Forest ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល
ទំហំអក្សរ
តូច
ធំ
បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានប្រកាសថា ខ្សែបម្រើ Maxi Oyedele បានបញ្ចប់ការផ្ទេរទៅកាន់ក្រុមនៅលីគ League Two ជាមួយនឹងក្រុម Forest Green Rovers ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ។ Oyedele បានស្នាក់នៅក្រុម Man Utd តាំងពីឆ្នាំ២០១២ ជាមួយនឹងឈុតយុវជនរបស់ក្រុម Manchester United ប៉ុន្តែទោះបីជាយ៉ាងណាមិញរូបគេនៅតែមិនអាចប្រជែងបានតំណែងរបស់ខ្លួននៅឈុតធំរបស់ក្រុមបិសាចក្រហម។ ខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះធ្លាប់ត្រូវបានក្រុម Altrincham ខ្ចីជើងកាលពីសប្តាហ៍មុនម្តងរួចមកហើយ ដោយបានលេងនៅ Premier League 2, EFL Trophy និង the UEFA Youth League អំឡុងរដូវកាល២០២៣-២៤។ Oyedele អាចរកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១ដង ក្នុងការបង្ហាញខ្លួន៨ដង៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង
3 months ago .
635 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
3 months ago .
481 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
3 months ago .
416 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
4 months ago .
657 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
