Close
Featured-Image
ក្លឹបជាច្រើននៅ Premier League បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមម្នាក់របស់ Man City
ទំហំអក្សរ
តូច
ធំ

បរទេស៖ ​គ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodson បានបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester CIty គឺ Kalvin Phillips ទៅកាន់ក្លឹប Selhurst Park ក្នុងលក្ខខណ្ឌខ្ចីជើងខែមករានេះ។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះនៅតែមិនទាន់អាចឆក់ចំណាប់អារម្មណ៍របស់លោក Pep Guardiola ក្នុងជម្រើស១១នាក់បាននៅឡើយ ហើយមួយរយៈចុងក្រោយនេះរូបគេថែមទាំងបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Etihad ក្នុងលក្ខខណ្ឌណាមួយផងដែរ។ បច្ចុប្បន្នទាំងក្លឹប Man City និង Philips កំពុងធ្វើការជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងថ្មីឲ្យខ្សែបម្រើរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈក្លឹប Crystal បច្ចុប្បន្នត្រូវបានគេជឿជាក់ថា​ បានបង្ហាញចំណាប់របស់ខ្លួនលើខ្សែបម្រើរូបនេះជាខ្លាំង។ ទោះបីជាយ៉ាងណាមិញ ក៏មានក្រុមដូចជា Tottenham Hotspur, Manchester United និង Juventus បានកំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាលើខ្សែបម្រើរូបនេះផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roy Hodgson reveals Palace interest in Kalvin Phillips loan deal

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង