

ការទទួលជ័យជម្នះរបស់លោក Carlo Ancelotti លើក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup បានធ្វើឱ្យអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានឈ្នះពានរង្វាន់សរុបលើកទី ១១ បានបង្កើតកំនត់ត្រាឈ្នះពានក្នុងនាមជាគ្រូង្វឹកក្រុម Real Madrid ស្មើទៅនិងអតីតជំនួយការរបស់លោកនិងជាអតីតគ្រូបង្វឹកលោក Zinedine Zidaneផងដែរ។

ផ្ទុយទៅវិញមានតែអតីតគ្រូបង្វឹក Miguel Munoz ដែលធ្លាប់ដឹកនាំក្រុមទទួលជោគជ័យក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ម្នាក់ប៉ុណ្ណោះដែលមានកំនត់ត្រាដឹកនាំឈ្នះគ្រូ បង្វឹកទាំងពីររូបនេះជាមួយពានរង្វាន់សរុប ១៣បន្ទាប់ពីធ្លាប់ដឹកនាំក្រុមឈ្នះពាន La Liga ៩ឆ្នាំជាប់គ្នានិង European Cup រឺបច្ចុប្បន្នត្រូវបានគេហៅថា Uefa CHampion League ៥ដងក្នុងនាមជាកីឡាករ៣ដង និង គ្រូបង្វឹក២ដង។
គួររំលឹកថាអតីតគ្រូបបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane បានដឹកនាំក្រុមឈ្នះពានបន្ទាប់ពីដឹកនាំក្រុម ២រជ្ជកាលផ្សេងគ្នានៅចន្លោះឆ្នាំ(២០១៦-២០១៨) និង (២០១៩-២០២១) ខណៈអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Carlo Ancelloti ក៏បានបង្កើតកំនត់ត្រានេះក្រោយដឹកនាំក្រុម ២រជ្ជកាលដូចគ្នាផងដែរនៅចន្លោះឆ្នាំ(២០១៣-២០១៥) និង (២០២១ ដល់ បច្ចុប្បន្ន)។
ប្រភព:Besoccer

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



