Close
Sponsor ads Featured-Image
ភ្ញាក់ផ្អើល! Barcelona ទាមទារកញ្ចប់ទឹកប្រាក់ ៨០លានអឺរ៉ូ ប្រសិន Man Utd ចង់បានកីឡាករខ្លួនរូបនេះ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ របាយការណ៍ថ្មីៗនេះ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United បានកំណត់គោលដៅក្នុងការចុះហត្ថលេខាលើខ្សែការពារ Ronald Araujo របស់ក្លឹបកាតាឡាន Barcelona ខណៈក្លឹបយក្សនៅអេស៉្បាញកំពុង​ទាមទារនូវកញ្ចប់លុយធំសម្បើម ៨០លាន​អឺរ៉ូ ។ យោងតាមរបាយការណ៍របស់ Florian Plettenberg បានឱ្យដឹងថា Man United គឺជាក្លឹបចុងក្រោយបង្អស់ដែលបង្ហាញចំណាប់អារម្មណ៍លើ Araujo ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd and Liverpool in Ronald Araujo transfer fight with 22-year-old yet  to sign new deal at Barcelona | The US Sun

ads

ទន្ទឹមនឹងតារាឆ្នើមសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មានទម្រង់លេងល្អសម្រាប់ក្រុម Barcelona ទៀតសោត ចាប់តាំងពីគាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប ហើយបានក្លាយជាកីឡាករដើរតួសំខាន់យ៉ាងខ្លាំងនៅតំបន់ការពារ។ គួរជម្រាបផងដែរថា ការលក់ Araujo អាចជាមធ្យោបាយដែលអាចធ្វើទៅបាន សម្រាប់ Barcelona ក្នុងការរៃអង្គាសប្រាក់ និងចុះហត្ថលេខាលើកីឡាករថ្មី។ បន្ថែមពីនេះ កុងត្រារបស់ Araujo ជាមួយក្រុមកាតាឡាន នឹងផុតកំណត់នៅឆ្នាំ ២០២៦ ខណៈសាមីខ្លួនមិនចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញនោះទេ៕

Ronald Araujo urges Barcelona to 'wake up' ahead of El Clasico following  back-to-back defeats | Goal.com Nigeria

ប្រភព៖ sportskeeda

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង