បរទេស៖ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag ត្រូវបានគេរាយការណ៍បានកំពុងពិចារណាក្នុងការនាំយកអតីតកូនក្រុមរបស់លោកកាលនៅ Ajax គឺ Matthijs de Ligt ពីក្រុម Bayern Munich ទៅកាន់ក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ។ ខ្សែការពារវ័យ២៤ឆ្នាំរូបនេះបានធ្វើការផ្ទេរទៅកាន់ក្រុម Bayern Munich ពី Juventus កាលពីរដូវក្តៅឆ្នាំ២០២២ ដោយតាំងពីពេលនោះមករូបគេបានបង្ហាញខ្លួន៥៥ដង និងអាចរកបាន៤គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារ។ De Ligt ជាផ្នែកដ៏សំខាន់សម្រាប់លោក Julian Nagelsmann កាលពីរដូវកាលមុន ប៉ុន្តែរូបបែរជួបប្រទះបញ្ហាមិនសូវបានបង្ហាញវត្តមានក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលគ្រូបង្វឹកនាពេលបច្ចុប្បន្ននេះ។ គួររំលឹកផងដែលថា ខ្សែការពារវ័យក្មេងរូបនេះតែងតែជាផ្នែកដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិហូឡង់ ដោយបានបង្ហាញខ្លួនចំនួន៤៣ដង តាំងពីឆ្នាំ២០១៧មក។ ហើយបើយោងទៅតាម Fichajes បានចុះផ្សាយថា ក្រុម Manchester United ដែលបច្ចុប្បន្នអតីតនាំដោយអតីតគ្រូបង្វឹករបស់គេគឺលោក Erik Ten Hag បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងនាំយកខ្សែការពារឆ្នើមរូបនេះមកកាន់ Old Trafford ជាខ្លាំងសម្រាប់យុទ្ធនាការឆ្នាំ២០២៣/២៤៕
លោក Ten Hag ចង់នាំយកអតីតកូនសិស្សរបស់លោកម្នាក់ពី Bayern មក Man Utd វិញ
ទំហំអក្សរ
តូច
ធំ
អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Aston Villa អាចទូទាត់បញ្ជីចាស់ជាមួយ Liverpool វិញដែរទេ?
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
2 weeks ago .
209 Views
អេមហួស! Vinicius ស៊ុត២គ្រាប់ជួយ Real តាមស្មើ Bayern ក្នុងជើងទី១ UCL (មានវីដេអូ)
2 weeks ago .
458 Views
បើទោះជាស្មើ! លោក Ten Hag សរសើរកូនក្រុមខ្លួនរូបនេះ ក្រោយទទួលរងការរិះគន់ច្រើន