
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងត្រូវធ្វើការប្រកួតជាមួយក្រុមបារ៉ែនសម្រាប់ការប្រកួតពានរង្វាន់ Asian Cup ដែលកំពុងដំណើរការជាមួយនឹងការជួបគ្នានៅកីឡដ្ឋាន Jassim Bin Hamad នៅយប់ថ្ងៃចន្ទនេះវេលាម៉ោង៦ និង ៣០យប់។ក្រុមទាំងនោះត្រូវបានចាប់ឆ្នោតក្នុងពូល E នៃការប្រកួតដែលពួកគេមានដូចជាម៉ាឡេស៊ី និងហ្សកដានីក្នុងការប្រជែងដណ្តើមយកកៅអីមួយក្នុងវគ្គជម្រុះ។
១.ប្រវត្តិជួបគ្នា
កូរ៉េខាងត្បូងបានឈ្នះ ១៦ដង នៃការប្រកួតពីមុនរបស់ពួកគេ ខណៈដែល Bahrain ឈ្នះត្រឹមតែ ៣ ដងប៉ុណ្ណោះ។ស្មើគ្នាគឺ៥ដងរវាងក្រុមទាំងពីរ។ ក្រុមទាំងពីរប៉ះគ្នាចុងក្រោយក្នុងការប្រកួតវគ្គ១៦ក្រុមនៃពានរង្វាន់ Asian Cup 2019 ដោយក្រុមសាធារណរដ្ឋកូរ៉េបានយកឈ្នះក្នុងលទ្ធផល ២-១។
២.ពត៌មានក្រុមកូរ៉េខាងត្បូង
Son Heung-Min និង Kim Min-Jae ជាកីឡាករបម្រុងក្នុងតង់ទីពីរទល់នឹងអ៊ីរ៉ាក់កាលពីលើកមុន ប៉ុន្តែអ្នកទាំងពីរនឹងត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានចូលលេងជម្រើស១១នាក់ដំបូងពីការប្រកួតនេះ។ទោះបីជាទទួលបានការបណ្តេញចេញនៅក្នុងការប្រកួតដែលបានរៀបរាប់ខាងលើក៏ដោយ ខ្សែបម្រើកណ្តាល Kang-in Lee មានសិទ្ធិចូលរួមសម្រាប់ប្រទេសរបស់គាត់នៅក្នុងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKim; Park, Seol, Kim, Jung; Jeong, Lee, Hong, Hwang; Son, Oh
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមបារ៉ែន
Brahim Lutfalla ជាអ្នកចាំទីដំបូងសម្រាប់ Bahrain ហើយត្រូវបានគេរំពឹងថានឹងរក្សាកន្លែងរបស់គាត់សម្រាប់ការប្រកួតនេះ ខណៈកីឡាករ Abdulla Yusuf Helal វ័យ ៣០ ឆ្នាំកំពុងត្រៀមបង្ហាញខ្លួនសម្រាប់ការប្រកួតលើកទី ៩៧ របស់គាត់នៅថ្ងៃចន្ទនេះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLutfalla; Al Hayam, Benaddi, Bughammar, Adel; Madan, Al-Aswad, Al-Shaikh; Helal, Al-Humaidan, Al-Hashsash
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺកូរ៉េខាងត្បូង ២ :១ បារ៉ែន
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


