Close
Ads: 88BOL
Featured-Image
កូរ៉េខាងត្បូងបណ្តេញលោក Klinsmann ឲ្យចុះចេញពី​តំណែង ក្រោយដឹកនាំបាន ១២ខែ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ លោក Jurgen Klinsmann ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង បន្ទាប់ពីគាត់ដឹកនាំបានត្រឹមតែ ១២ខែ ប៉ុណ្ណោះ ក្រោយបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup ។ រំលឹកផងដែរថា បុរសសញ្ជាតិអាឡឺម៉ង់វ័យ ៥៩ឆ្នាំ ត្រូវបានតែងតាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយកិច្ចសន្យាដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

South Korea's Son Heung-Min and coach Jurgen Klinsmann look dejected

ជាក់ស្តែង កូរ៉េខាងត្បូងបានចាញ់ហ្ស៊កដានីក្នុងការប្រកួត Asian Cup កាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅ ដែលអូសបន្លាយការរង់ចាំរយៈពេល ៦៤ឆ្នាំ របស់ប្រទេសនេះ។ ទន្ទឹមនឹងនេះ សមាគមបាល់ទាត់កូរ៉េ (KFA) បានរិះគន់ការដឹកនាំរបស់លោក Klinsmann ហើយបាននិយាយថាការផ្លាស់ប្តូរ “គឺជាការចាំបាច់”។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានអំពាវនាវឱ្យបណ្តេញលោក Klinsmann ផងដែរ។

South Korea Coach Klinsmann Dismissed after Asian Cup Disappointment

គួរកត់សម្គាល់ថា ប្រធានក្រុមកូរ៉េខាងត្បូង Son Heung-min បានរងរបួសម្រាមដៃរបស់គាត់នៅក្នុងជម្លោះជាមួយមិត្តរួមក្រុមអំឡុងពេលអាហារពេលល្ងាចមុនពេលពួកគេប្រកួតចាញ់ហ្ស៊កដានីដ៏គួរឱ្យភ្ញាក់ផ្អើល៕

South Korea have Son, but is Klinsmann the right coach? - ESPN

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់ និងរៀបចំតម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ សម្រាប់ខ្សែបម្រើឆ្នើម សញ្ជាតិប្រេស៊ីល Casemiro ដែលមានបទពិសោធន៍យ៉ាងច្រើន ប្រសិនមានក្លឹបណាចាប់អារម្មណ៍ និងចង់ទិញយកនៅរួមក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Daily Star បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះ Casemiro បានឈានដល់អាយុ ៣២ឆ្នាំ ដោយរូបគាត់កំពុងមានភាពមិនច្បាស់ក្នុងការប្រកបអាជីពនៅ Old Trafford ខណៈបច្ចុប្បន្ន Casemiro បានក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ខែច្រើននៅក្នុងក្រុម Man United ផងដែរ។ ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យចចាមអារាមថា រូបគាត់អាចនឹងត្រូវម្ចាស់ក្លឹបថ្មីលោក Sir Jim ចង់រុះរើគាត់ឲ្យចេញពីក្រុមផងដែរ ក្រោមហេតុផលកាត់បន្ថយការចំណាយបានមួយចំណែក។ គួរជម្រាបដែរថា ក្រុមរបស់លោក Erik ten Hag បានបញ្ចប់រដូវកាល […]

ចុចអានបន្ត
អត្ថបទទាក់ទង