Close
Featured-Image
អតីតខ្សែបម្រើឆ្នើម Liverpool ម្នាក់នឹងស្នាក់នៅអារ៉ាប់បន្តទៀត បើទោះបីមានពាក្យចរចាមរ៉ាមថា រូបគេអាចវិលទៅអឺរ៉ុបវិញក៏ដោយ
ទំហំអក្សរ
តូច
ធំ

បរទេសៈ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបហង្សក្រហម Jordan Henderson ត្រូវបានគេរាយការណ៍​ថា រូបលោកទំនងជាស្នាក់នៅក្លឹបនៅ Saudi Arabia ពេញមួយរដូវកាលដែលសេះសល់។ ខ្សែបម្រើអង់គ្លេសរូបនេះបានផ្សារភ្ជាប់នឹងការផ្ទេរចេញពីក្លឹប Al Ettifaq ខណៈកិច្ចសន្យារបស់រូបគេនឹងត្រូវផុតសុពលភាពនៅចុងរដូវកាលនេះ។ យ៉ាងណាមិញបើយោងទៅតាមរបាយការណ៍ចុងក្រោយគឺ Henderson បានទទូចថា រូបគេនឹងបន្តស្នាក់នៅក្លឹប Al Ettifaq បន្តទៀត ដើម្បីជួយឲ្យក្រុមនៅក្របខណ្ឌ Saudi Arabia អភិវឌ្ឃន៍បន្តទៀត។ គួររំលឹកផងដែលថា ការផ្ទេរ Henderson នៅលីគអារ៉ាប់គឺទទួលរងការរឹះគន់ជាខ្លាំង ដោយសារតែកីឡាករជម្រើសជាតិអង់គ្លេសរូបនេះគឺជាអ្នកគាំទ្រនូវការស្រឡាញ់ភេទដូចគ្នា LGBTQ ដែលការស្រឡាញ់ភេទដូចគ្នាគឺមិនទទួលស្គាល់នៅក្នុងប្រទេសអារ៉ាប់ឡើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Henderson set to stay in Saudi Arabia for remainder of season

អត្ថបទទាក់ទង