
អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Erik ten Hag បានលើកឡើងថាក្រុម Manchester United ត្រូវការកីឡាករដែលមានឆន្ទៈលេងដើម្បីកេរ្ត៏ឈ្មោះនិង និមិត្តសញ្ញាសម្រាប់ក្លឹប។គួររំលឹកថាសហម្ចាស់ក្លឹបថ្មីគឺមហាសេដ្ឋីសញ្ជាតិអង់គ្លេស Sir Jim Ratcliffe ត្រូវបានគេរំពឹងថានឹងនៅបង្ហាញវត្តមានចូលមកដឹកនាំក្រុមនៅទឹកដី Old Trafford នៅពេលMan. United ទទួលភ្ញៀវ Tottenham នៅថ្ងៃអាទិត្យនេះ។គួររំលឹកខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេស Jadon Sancho បានចូលរួមជាមួយក្រុម Borussia Dortmund វិញក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់ក្នុងសប្តាហ៍នេះ បន្ទាប់ពីរងបម្រាមមិនអាចចូលលេងនិងការហ្វឹកហាត់របស់គាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់បាន។
អតីតគ្រូបង្វឹកAjax បានលើកឡើងយ៉ាងដូច្នេះថា់: ប្រសិនបើអ្នកចង់ដឹកនាំក្រុមមួយ អ្នកត្រូវការកីឡាករដែលស្រេកឃ្លានជ័យជំនះ។យើងត្រូវការបុគ្គលិកលក្ខណៈ និងកីឡាករដែលមានមហិច្ឆតាបែបនោះខ្លាំងណាស់ព្រោះហេតុផលសំខាន់គឺដើម្បីក្រុមនិងនិមិត្តសញ្ញារបស់ក្លឹប។វាមិនមែននិយាយដល់វិន័យទេ វាគឺអាកប្បកិរិយាធម្មតាតែស្តែង ចេញពីសមត្ថភាពដ៏ល្អ។គួររំឡឹកថា Man.United បានចាញ់ការប្រកួតសរុប ១៤ ដងហើយនៅគ្រប់ក្របបខណ្ឌប្រកួតនារដូវកាលនេះ ហើយក្លឹបកំពុងពិចារណាជម្រើសចូលប្រឡូកក្នុងទីផ្សារដោះដូរកីឡាករដែលបានបើកដំណើរការ២សប្តាហ៏ហើយនៅខែមករានេះ។
មួយវិញទៀតអ្នកចាំទី Andre Onana របស់ Man. United កំពុងស្ថិតនៅជាមួយមិត្តរួមក្រុមនៅឡើយហើយរំពឹងថានឹងត្រៀមចូលលេងជាមួយ Spurs មុនពេលធ្វើដំណើរទៅកាន់ប្រទេសកូតឌីវ័រ សម្រាប់ព្រឹត្តិការណ៏Africa Cup of Nations ជាមួយក្រុមជម្រើសជាតិកាមេរូន។
ប្រភព:BBC

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



