
បរទេស៖ Manchester City ត្រៀមប្រជែងជាមួយ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Wolverhampton Wanderers គឺ Pedro Neto នេះបើយោងតាមរបាយការណ៍មួជាច្រើនបានចុះផ្សាយ។ កីឡាករវ័យ 23 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់បាន 22 ដង ក្នុងការបង្ហាញខ្លួន 122 លើកសម្រាប់ក្លឹប West Midlands នៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីផ្លាស់ទៅ Molineux ពីក្លឹប Lazio នៅរដូវក្តៅឆ្នាំ 2019 ។
Neto បានចាប់ផ្តើមយ៉ាងត្រចះត្រចង់ក្នុងយុទ្ធនាការបច្ចុប្បន្ននេះ ដោយបានស៊ុតបញ្ចូលទីបានម្តង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការប្រកួត Premier League ចំនួន 10 មុនពេលរងរបួសសរសៃពួរក្នុងខែតុលា។ ជាមួយនឹងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Neto នៅ Wolves ត្រូវបានគេយល់ថា បានទាក់ទាញភ្នែករបស់ក្លឹប Premier League មួយចំនួនរួមទាំង Arsenal ដែលបានរក្សាការចាប់អារម្មណ៍លើខ្សែបម្រើស្លាបរូបនេះអស់មួយរយៈហើយ។ ក្លឹប Manchester United ក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរ ជាមួយនឹងការចាប់អារម្មណ៍លើ Neto ដែលកិច្ចសន្យារបស់គាត់នៅ Molineux នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027 ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ The Athletic តាមរយៈសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Man City កំពុងតាមដានកីឡាករ Neto ផងដែរ ទោះបីជាខ្សែបម្រើស្លាបរូបនេះមិនត្រូវបានគេរំពឹងថា នឹងចាកចេញពី Wolves ក្នុងខែមករានេះក៏ដោយ។ របាយការណ៍បន្ថែមថា ទំនាក់ទំនងការងាររវាង Man City និង Wolves ពីការផ្ទេរពីមុន ដូចជាការខ្ចីជើងបច្ចុប្បន្នរបស់ Tommy Doyle នៅ Molineux និង Matheus Nunes ការផ្លាស់ប្តូរអចិន្ត្រៃយ៍ទៅកីឡដ្ឋាន Etihad នៅរដូវក្តៅ អាចជាកត្តាមួយក្នុងការចរចានាពេលអនាគតសម្រាប់ Neto ។ ការចាប់់អារម្មណ៍របស់ Man City ទៅលើ Neto កើតឡើងនៅពេលដែលអនាគតដ៏យូរអង្វែងរបស់មិត្តរួមជាតិព័រទុយហ្គាល់ Bernardo Silva នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



