
លោកCarlo Ancelotti គ្រូបង្វឹកក្រុមអធិរាជស Real Madrid បានបង្ហាញពីអារម្មណ៏មិនសប្បាយចិត្តនោះទេបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីរូបនេះត្រៀមដឹកនាំការប្រកួតដ៏មមាញឺកនិងជាពិសេសនោះគឺកាលវិភាគ ប្រកួតជាមួយក្លឹបគូប្រជែងរួមទីក្រុងMadridគឺ At. Madridនេះតែម្តង។មានន័យថាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៤សម័យនិងត្រូវជួបក្រុម At.Madrid ៣កម្មវិធីក្នុងរយៈពេលមិនដល់១ខែផងនោះ។មានន័យថាក្រុមរបស់លោកនិងត្រូវធ្វើការប្រកួតទល់និងក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Diego Simeone នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះក្នុងទីក្រុង Riyadh ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup និងនៅសប្តាហ៍ក្រោយក្នុងការប្រកួតពានរង្វាន់(កូប៉ាដែលរី) Copa del Rey វគ្គ ១៦ ក្រុមចុងក្រោយមុនពេលជួបគ្នានៅក្របខណ្ឌ La Liga នៅដើមខែកុម្ភៈ២០២៤ផងដែរនោះ។អតីតគ្រូបង្វឹក AC.Milan,Chelsea,Bayern Munich PSGបានបញ្ជាកប្រាប់យ៉ាងដូច្នេះថាៈយើងពិតជាមិន ចង់ជួបពួកគេទេ វាពិតជាលំបាក និងមានការប្រកួត ប្រជែងខ្លាំងបំផុតមួយបើអាជៀសបាន តែនេះគឺ៣ប្រកួតជាប់គ្នាក្នុង៣កម្មវិធីតែម្តង។ខ្ញុំមិនចង់ជួបក្រុមដែលល្អបំផុតនោះទេ ហើយខ្ញុំក៏ដឹងថាពួគគេ(At.Madrid)ក៏គិតដូចជាយើងដែរ។
គួរកត់សម្គាល់ថាគូបដិបក្ស Atletico Madrid គឺជាក្រុមតែមួយគត់ដែលអាចយកឈ្នះ Real Madrid នៅរដូវកាលនេះពោលគឺការប្រកួតក្នុងលីកLa Liga ដោយលទ្ធផល ៣ទល់និង១កាលពីខែកញ្ញាឆ្នាំមុននៅកីឡដ្ឋានWandaMetropolitano ហើយបន្ទាប់ពីនោះមកគឺ Real Madrid មិនដែលចាញ់ទេ១៩ប្រកួត។ គួររំលឹកថា Real Madrid ក៏បានយកឈ្នះ Atletico ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងគេក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយបាល់កាត់សេចក្តីប៉េណាំងទី ផងដែរនោះ។
ប្រភព: france24
វីឌេអូ: La liga ២០២៣-២០២៤ ខែកញ្ញា
វីដេអូ: Spanish Super Cup ឆ្នាំ ២០២០

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



