
ស្របពេល Dani Alves កំពុងប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ជុំវិញករណីរំលោភសេពសន្ធវៈលើនាទីវ័យ ២៣ឆ្នាំនាទីក្រុង Barcelona កាលពីខែធ្នូឆ្នាំ២០២១ កន្លងទៅនិងបានអវត្តមានច្បាប់ដោយរដ្ឋអាជ្ញានាប្រទេសអេស្បាញនាពេលកន្លងមក។ហើយទីបំផុតអតីតមិត្តរួមក្រុម Barcelona, PSG និងជម្រើសប្រេស៊ីលគឺខ្សែប្រយុទ្ធ Neymar របស់ក្រុម Al Hilal បានផ្តល់ថវិកាដល់ Alves នូវទឹកប្រាក់ចំនួន ១៥ម៉ឺនយូរ៉ូ សម្រាប់ ផ្តល់ដល់រៀមច្បងក្នុងដំណើរការតតាំងផ្លូវច្បាប់នៅពេលនេះ។
គួរបញ្ជាក់ថាសម្រាប់អតីតខ្សែការពារក្រុម Sevillaនិង Barcelona នៅមិនទាន់បានទទួលការកាត់សេចក្តីជាផ្លូវការណ៏ជុំវិញ រឿងអាស្រូវខាង លើនៅឡើយទេ ខណៈកីឡាករ ដែលធ្លាប់ឈ្នះ Champions League បីសម័យកាលធ្លាប់បានអះអាងថា ទង្វើនេះគឺជាការព្រមព្រៀងគ្នា ប៉ុន្តែគាត់មិនទាន់បង្ហាញភស្តុតាងជាក់ឡាក់ នៅឡើយនោះទេ។ ទោះយ៉ាងណាភាពគ្មានទោសពៃរ៍នឹងការកាត់ក្តីជាផ្លូវការណ៏របស់ អតីត ខ្សែការពារស្លាបស្តាំវ័យ៤០ឆ្នាំរូបនេះ នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ។ប្រភព:sportskeeda

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



