Close
Featured-Image
Sancho ខិតជិតបញ្ចប់សុបិន្តអាក្រក់នៅ Old Trafford ខណៈ Dortmund កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀងមួយនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ សុបិន្តអាក្រក់របស់ខ្សែប្រយុទ្ធ Manchester United គឺ Jadon Sancho កំពុងតែខិតជិតឈានទៅដល់ទីបញ្ចប់ ទោះបីជារយៈពេលបណ្តោះអាសន្នក៏ដោយ ដោយកីឡាករវ័យ 23 ឆ្នាំរូបនេះនឹងត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sancho and Ten Hag have been at loggerheads since September

យោងទៅតាមរបាយការណ៍ពី talkSPORT បានអះអាងថា កិច្ចពិភាគ្សាចុងក្រោយគឺអាស្រ័យលើប្រាក់រង្វាន់ដែលទាក់ទងនឹងការបង្ហាញខ្លួន និងថា តើ Dortmund មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយដែរឬទេ។ គួររំលឹកផងដែលថា Sancho បានចុះហត្ថលេខាលើការផ្លាស់ប្តូរតម្លៃ 73 លានផោន ​ទៅកាន់ Old Trafford ពីក្លឹបយក្សនៅ Bundesliga នៅរដូវក្តៅឆ្នាំ 2021 ។ ដោយ Man United បានផ្តួលក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុបដើម្បីចុះហត្ថលេខារបស់គាត់។

Sancho is set to return to Dortmund two-and-a-half years after leaving for Man United in a £73million deal

ប៉ុន្តែអ្វីដែលហាក់ដូចជាការផ្លាស់ប្តូរក្នុងក្តីស្រមៃសម្រាប់អតីតតារាយុវជន Manchester City បានក្លាយជាសុបិន្តអាក្រក់ ខណៈដែល Sancho រកបានត្រឹមតែ 12 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 82 លើកសម្រាប់បិសាចក្រហម។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបានបង្ហាញខ្លួនតែ 3 ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះដោយត្រូវបានបណ្តេញចេញពីក្រុមដំបូងចាប់តាំងពីការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើអ្នកចាត់ការ Erik ten Hag កាលពីខែកញ្ញា៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង