អ្នកចាត់ការទូទៅក្រុមហង្សក្រហមLiverpool លោក Jurgen Klopp បានកោតសរសើរដល់ស្មារតីប្រយុទ្ធកូនក្រុមរបស់លោកកំលុងពេល ដែលពួកគេបានរក បានគ្រាប់បាល់ជ័យជំនះ២គ្រាប់លើក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួត FA Cup ជុំទីបីកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ការប្រកួតនៅកីឡដ្ឋាន Emirates ត្រូវបានមើលឃើញថាជាឧបសគ្គមួយដ៏លំបាកមួយសម្រាប់ក្រុមទាំងពីរ ប៉ុន្តែគ្រាប់បាល់តែតចូលទីខ្លួនឯងរបស់ Jakub Kiwior របស់ក្រុម Arsenal បន្ទាប់ពីការលើកពីជ្រុងជិតCorner របស់ Trent Alexander-Arnold នៅនាទីទី ៨០ មុនពេល Luis Diaz ស៊ុតបញ្ចូលទីបន្ថែមគ្រាប់បាល់ទីពីរនៅនាទីទី ៩៥+៥សមល្មមគ្រប់គ្រាន់សម្រាប់ក្រុមភ្ញៀវកក់កៅអីទៅវគ្គជុំទី៤សម្រាប់ពានរង្វាន់ដ៏ចំណាស់ របស់អង់គ្លេសមួយនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថាក្រុមភ្ញៀវ Liverpool មិនមានវត្ដមានកីឡាករ Virgil van Dijkដោយសារជំងឺ ក៏ដូចជា Mohamed Salah រវល់បំពេញកាតព្វកិច្ច ពានរង្វាន់ Africa Cup of Ntion និង Wataru Endo បំពេញកាតព្វកិច្ច Asian Cup ប៉ុន្តែកីឡាករដែលមានវត្តមាន ហាក់បង្ហាញពីទម្រង់លេងចង់ឈ្ នះពានខ្លាំងបំផុតនៅរដូវកាលនេះ ។ លោក Klopp អ្នកចាត់ការ សញ្ជាតិអាឡឺម៉ង់បានលើកឡើងថាៈនៅទីបញ្ចប់ ពួកយើងអាចធ្វើបាន ។ ខ្ញុំពិតជាសប្បាយចិត្តដែលយើងអាចឈ្នះការប្រកួតនេះ។ខ្ញុំពិតជាមានមោទនភាពណាស់។ក្រុមកំពូលតារាង Premier League នឹងត្រូវ ត្រៀមធ្វើការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រជើងទីមួយជាមួយនឹងក្រុម Fulham នៅពាក់កណ្តាលសប្តាហ៍ ខណៈពួក គេកំពុង មាន២ពិន្ទុនាំមុខក្រុមលេខ២ Aston Villa និង៥ពិន្ទុពីលើក្រុមលេខ៤ Arsenal នៅក្របខណ្ឌ EPL ដើម្បីចង់ឈ្នះពានជាលើកទី១គិតចាប់ តាំងពីឆ្នាំ២០២០មក។
![]()
ប្រភព:BBC
វីដេអូ: Arsenal vs Liverpool
