
ជាមួយនឹងការប្រជែងតំណែងជើងឯក Premier League ត្រូវបានផ្អាកមួយរយៈពេលខ្លី Arsenal និង Liverpool នឹងប្រជែងគ្នាដណ្តើមយកកៅអីមួយក្នុងជុំទី ៤ នៃពានរង្វាន់ FA Cup នៅទឹកដី Emirates នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង១១និង៣០នាទីយប់។Arsenal ប្រកួតចុងក្រោយនៅក្របខណ្ឌ EPLគឺចាញ់ Fulham ២ទល់និង១ ខណៈLiverpool បានផ្តួល Newcastle ដោយលទ្ធផល ៤ទល់និង២ លើក្រុម Newcastle។៦ប្រកួតចុងក្រោយរបស់Liverpoolគឺឈ្នះ៣ចាញ់១ស្មើ១ ខណៈ Arsenal ចាញ់៣ស្មើ២ឈ្នះ១។
១.ប្រវត្តិជួបគ្នា
ចាប់តាំងពីបានផ្តួលក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២១ ក្នុងទីក្រុង Cardiff ក្រុម Liverpool បានចាញ់ការប្រកួត FA Cup
ចំនួនបីលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Arsenal ។មានតែ Man. United គឺ១០ដង ដែលបានទម្លាក់ Liverpool ចេញ
ពី FA Cup ច្រើនជាង Arsenal (ប្រាំបីដង) ។
Arsenal មិនមានវត្តមានកីឡាករ Thomas Partey និង កីឡាករមួយចំនួនទៀតដោយសាររបួស។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; White, Saliba, Gabriel, Kiwior; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Liverpoolមិនមានកីឡាករសំខាន់ៗដូចជា Dominik Szobozslai និង Andy Robertson ព្រមទាំង Thiago Alcantara និង កីឡាករមួយចំនួនទៀត ដូចជា Kostas Tsimikas ដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Gomez; Jones, Mac Allister, Gravenberch; Jota, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal១ :១ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



