Close
Featured-Image
Schweinsteiger ព្យាករណ៏ក្រុមមួយដែលអាចលើកពាន EPL រដូវកាលនេះបាន
ទំហំអក្សរ
តូច
ធំ

អតីតខ្សែបម្រើក្រុម Man. United កីឡាករ Bastian Schweinsteiger បានព្យាករណ៏ថាក្លឹប Aston Villa នឹងប្រជែងហង្សក្រហម Liverpool, កាំភ្លើងធំ​Arsenal និងមេឃខៀវ Man. City ដើម្បីលើកពានក្របខណ្ឌPremier League នៅរដូវកាលនេះ។ទោះយ៉ាងណាវីរបុរសដែល​បានជួយអោយ​ក្រុមឥន្រ្ទីយ៏​ដែក​អាឡឺម៉ង់​ឈ្នះពាន FIFA World Cup ២០១៤កន្លងទៅបានព្យាករណ៏ផងដែរថាអតីតក្លឹប Bayern Munich របស់លោក និង ឈ្នះពានក្របខណ្ឌ UEFA Champions League នៅរដូវ​កាលនេះផងដែរ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Blud's on German cracks" - Bastian Schweinsteiger's BOLD predictions spark  fan outcry; Aston Villa's Premier League title lift among other claims stir  controversy! – FirstSportz %

Schweinsteiger loving life at Manchester United | beIN SPORTS

 

Former Manchester United Star Turns 'Supercomputer' Names EPL, Bundesliga, UCL Winners

Bastian Schweinsteiger retires: German great ends career - Sports Illustrated

ទោះជាយ៉ាងណាការទស្សន៍ទាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ Schweinsteiger បានកើតមានឡើង បន្ទាប់ពីក្រុមលោក Unai Emery បាន​បង្ហាញ​លទ្ធផលដ៏អស្ចារ្យ នៅរដូវកាលនេះ​ដោយជួយអោយក្រុមAston Villa ឈរនៅលេខរៀងទី ២ ក្នុងលីគ ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលេងបាន ២០ ប្រកួត។ទោះយ៉ាងណាបាល់ទាត់ជាការប្រកួតប្រជែងមួយមិនអាចដឹងមុនទេ ខណៈMan.City ក៏កំពុង សម្លឹងចង់គ្រងពាន EPL ជាលើកទី៤និងជា​ក្រុមដំបូងគេ​ដែលធ្លាប់​ឈ្នះបួនរដូវកាលជាប់ៗគ្នា ខណៈក្រុមលោក Pep ឈរនៅលេខរៀងទី ៣ មាន ៥ ពិន្ទុតាមពីក្រោយLiverpool ដែលនៅសល់១ប្រកួតក្នុងដៃ។ Arsenalដែលបាន​ឈរកំពូល​តារាង Premier League បានមួយររយៈ ពេលនោះ បានធ្លាក់ចំណាត់ថ្នាក់មកលេខរៀងទី ៤ក្រោយចាញ់៣លើកជាប់គ្នាក្នុងអំឡុងខែធ្នូនិងតាមពីក្រោយ Liverpool ចំនួន ៥ ពិន្ទុផងដែរ។

ប្រភព:sportskeeda

អត្ថបទទាក់ទង