ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាកីឡាករ Jude Bellingham របស់ក្លឹបអធិរាជស Real Madrid បានកំពុងបន្តបំពានច្បាប់ La Liga ខណៈ លីកកំពូលមួយនេះមិនទាន់ចាត់វិធានការណ៍ណាមួយប្រឆាំងនឹងរូបគេនៅឡើយទេ។គួរកត់សម្គាល់ថាក្រោយចូលរួមជាមួយម្ចាស់ ជើងឯក ទ្វីបអឺរ៉ុប ១៤សម័យក្នុងតម្លៃ១០៣លានយូរ៉ូពីក្លឹប Borussia Dortmund រួចមក Bellingham បានបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាល ដំបូង ពោលគឺធ្វើព្យុះធ្វើភ្លៀងនៅលើទីលានប្រកួតដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និង Assist ៥ដងក្នុង ២២ ប្រកួត ។
ផ្ទុយទៅវិញ Bellingham អ្វីដែលជារឿងគួរអោយភ្ញាក់ផ្អើលនោះគឺគេបានប្រទះឃើញចន្លោះប្រហោងស្រោមជើងរបស់គេដែលមានចំនួច៣ធំៗ នៅផ្នែកខាងក្រោយកំភួនជើងរបស់កីឡាករមានវ័យទើបតែ២០ឆ្នាំរូបនេះតែម្តង។ មាន័យថាសកម្មភាពនេះមើលទៅសាមញ្ញា ប៉ុន្តែវាបាន ផ្ទុយ នឹងបទបញ្ញាតិ និង ច្បាប់របស់ La Liga តែម្តងយ៉ាងណាមិញវាមិនមែនជារឿងកម្រនោះទេខណៈមានកីឡាករផ្សេងទៀតនៅក្នុងក្រុមមួយចំនួន ក៏បានអវត្តវិធីសាស្រ្តមួយនេះ ខណៈដែលអតីតខ្សែបម្រើស្លាប Real Madrid និងជារៀមច្បងគឺ Gareth Bale ក៏ធ្លាប់ធ្វើដូច្នេះផងដែរនាពេល កន្លង មកនៅរដូវកាល២០២២-២០២៣ ព្រោះពួកគេយល់ថាធ្វើដូច្នេះនិងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមនៅក្នុងជើងអាចដំណើរការបានស្រួល ដែលអាចការពារអ្នកលេងពីបញ្ហារមួលក្រពើជាយថាហេតុបាន។
ប្រភព:sportskeeda