
គ្រូបង្វឹក Xavi Hernandez បានលើកឡើងថាក្លឹបអ្នកមានបុណ្យ Barcelona មិនមានហិរញ្ញវត្តុគ្រប់គ្រាន់នោះទេក្នុងការទិញ កីឡាករលំដាប់កំពូលៗដូចជា Erling Haaland និង Kylian Mbappe បាននោះទេ។គួរបញ្ជាក់ថា Barcelona បានបង់ថ្លៃឈ្នួលច្រើនជាង១០០ លានអឺរ៉ូស្មើនិង ១០៩,២៤លានដុល្លា សម្រាប់ កីឡាករPhilippe Coutinho, Antoine Griezmann និង Ousmane Dembeleនៅចន្លោះ ឆ្នាំ ២០១៧ ដល់ ២០១៩។។ ទោះយ៉ាងណាបញ្ហាបំណុល និង វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបអាចនិងមិនអនុញ្ញាតិអោយក្លឹបមានលទ្ធភាព គ្រប់គ្រាន់ក្នុងការចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីកំលុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅខែមករានេះទេ។
អ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ប្រាប់មុនការប្រកួតផ្តួលLas Palmas កាលពីថ្ងៃសុក្រនេះថាៈ ជាអកុសល្យយើងមិនស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដែលល្អនោះទេ។យើងត្រូវតែឈ្នះពាន ហើយយើងត្រូវតែលេងឲ្យបានល្អ ព្រោះវាពិតជាមានការប្រកួតប្រជែងខ្ពស់ណាស់មិនថាតែពាន និង ការនាំយកកីឡាករល្អមករួមក្រុមនោះទេ។
ក្រោយផ្តួល Barcelona ដោយលទ្ធផល២ទល់និង១បច្ចុច្បន្នក្រុមឈរនៅលេខរៀងទី ៤ ក្នុងលីគនិងមានគម្លាត ១០ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Real Madrid ដែលលេងបានមួយប្រកួតច្រើនជាងក្រុមរបស់លោក Xavi ។
ប្រភព:REUTEURS
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



