
(បរទេស)៖ បុរសជើងខ្លាំង UFC វាយក្នុងទ្រុង Conor McGregor បានប្រកាសពីការឡើងសង្វៀនវិញ ដោយនឹងប៉ះគូប្រជែង Michael Chandler នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ អតីតម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក UFC featherweight និង lightweight វ័យ ៣៥ឆ្នាំរូបនេះ ពុំបានឡើងប្រកួតលើសង្វៀនជាយូរមកហើយ ចាប់តាំងពីទទួលរងរបួសបាក់កជើង ក្រោមស្នាដៃអ្នកប្រដាល់ Dustin Poirier នាអំឡុងខែកក្កដា ឆ្នាំ២០២១ មកម្លេស។
រំលឹកដែរថា អ្នកប្រដាល់ UFC សញ្ជាតិអៀរឡង់រូបនេះ បានបរាជ័យ ៣ លើកជាប់ៗគ្នា ក្នុងចំណោម ៤ ប្រកួតចុងក្រោយ មុនពេលបាត់វត្តមានពីសង្វៀនជាង៣ឆ្នាំ ដោយសារតែរឿងអាស្រូវជាច្រើនបានកើតឡើង។ នៅក្នុងនៅក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា «នេះជាការវិលត្រឡប់មកវិញដ៏អស្ចារ្យបំផុតជាងពេលណាៗទាំងអស់!» ចំពេលស្ថាប័ន UFC ពុំទាន់មានមតិអ្វីអំពីការប្រកាសរបស់ McGregor នេះនៅឡើយ។
ទន្ទឹមនឹងនេះ ដៃគូរបស់ McGregor គឺកីឡាករប្រដាល់ Chandler ក៏ទើបតែចាញ់ Poirier ផងដែរ ត្រឹមទឹកទី៣ប៉ុណ្ណោះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង New York សហរដ្ឋអាមេរិក៕
ប្រភព៖ BBC

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



