
កីឡាករ Jadon Sancho របស់ក្រុម Manchester United កំពុងពិចារណាត្រលប់ទៅកាន់ក្លឹបចាស់គឺ Borussia Dortmund នៅលីកកំពូលអាឡឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា២០២៤នេះ។ គួររំលឹកថាមូលដែលដែលខ្សែបម្រើស្លាប Sancho បានបដិសេធមិន សុំទោសលោក Erik ten Hag លើការរិះគន់ថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះមុនពេលបរាជ័យក្នុងខែកញ្ញាជាមួយកាំភ្លើងធំ Arsenal នោះគឺទាក់ទងទៅនឹងការហ្វឹកហាត់មិនដល់កម្រិតដែលរូបលោកចង់បាន។ផ្ទុយទៅវិញអតីតយុវជនថ្នាលក្លឹប Watford វ័យ២៣ឆ្នាំបានច្រានចោលការលើកឡើងនេះ និងបដិសេធនូវការទទួលទោសនិងសុំទោសគ្រូបង្វឹកហូឡង់រូបនេះទោះបីជាមានការជួយជ្រោមជ្រែងពីមិត្តរួមក្រុមទាំងមូលយ៉ាងណាក៏ដោយ។ចាប់តាំងពីពេលនោះមកគាត់បានហ្វឹកហាត់នៅឆ្ងាយពីក្រុមឈុតធំ និង ជម្រើសដំបូងដោយមិនមានទីបញ្ចប់ ដែលការហ្វឹកហាត់នោះគឺធ្វើឡើងតែឯកឯងថែមទៀតផង។
គួររំលឹកថា Man.United បានទិញ Sancho ពី Dortmund ក្នុងតម្លៃ ៧៣លានផោនក្នុងខែកក្កដា ឆ្នាំ២០២១។យ៉ាងណាមិញការចរចារបានកំពុងកើតមានឡើងរវាងក្លឹបនៅលីកកំពូល Bundesliga ដើម្បីផ្ទេរយករូបគេត្រលប់ទៅអាឡឺម៉ង់វិញសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាលនេះ។សម្រាប់កីឡាករផ្ទាល់ក៏បើកឪកាសសម្រាប់ការផ្លាស់ដើម្បីទទួលបានពេលវេលាចូលលេង គោលបំណងសម្លឹងមើលឪកាសទៅលេងនៅព្រឹត្តការណ៏ Euro ២០២៤សម្រាប់ក្រុមតោកំណាចអង់គ្លេស។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



