
(អង់គ្លេស)៖ កាលពីរាត្រីយប់មិញក្រុមហង្សក្រហម Liverpool បានអបអរឆ្នាំថ្មី ២០២៤ ដោយបានបំបាក់ក្រុមភ្ញៀវ Newcastle United បញ្ចប់ក្នុងលទ្ធផល ៤ទល់នឹង២។ កូនក្រុមរបស់លោក Klopp បានបង្ហាញភាពលេចធ្លោក្នុងអំឡុងពេលប្រកួត ដែលបានបង្កើតកំណត់ត្រាថ្មីនៅ Premier League ជាមួយនឹងការស៊ុតចំនួន ៣៤ជើង និងគិតរំពឹងទុកប្រហែល ៧.២៧គ្រាប់ ហើយវាបានបំបែកកំត្រាច្រើនបំផុតនៅ PL ចាប់តាំងពី Opta បានកត់ត្រាទិន្នន័យក្នុងឆ្នាំ ២០១០។
គួរជម្រាបដែរថា តារាឆ្នើមអេហ្ស៊ីប Mohamed Salah រកបាន២គ្រាប់ឲ្យ Liverpool ក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្រ ដើមតង់ទី១ នាទីទី២២ មិនទទួលបានផ្លែផ្កា ស្របពេលខ្សែបម្រើ Curtiues Jones និងខ្សែប្រយុទ្ធ Cody Gakpo រកបានម្នាក់១គ្រាប់ផងដែរ។ ទន្ទឹមនឹងនេះ Liverpool កំពុងឈរនៅកំពូលតារាង មាន៤៥ពិន្ទុ លើសក្រុមលេខ២ Aston Villa ៣ពិន្ទុ រីឯក្រុមសារិកាព្រៃ Newcastle មាន២៩ពិន្ទុ នៅពាក់កណ្តាលតារាង PL៕
សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



