
ការប្រកួតប្រជែងនៅភាគខាងជើងចំថ្ងៃចូលឆ្នាំថ្មី២០២៤របស់ Premier League សម្រាប់ឆ្នាំ ២០២៤ ខណៈម្ចាស់ផ្ទះហង្សក្រហម Liverpoolត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវភ្ញៀវសារិកាព្រៃ Newcastle United សម្រាប់ការប្រកួតនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអង្គារទី ២ មករា ២០២៤ ខាងមុខនេះ។
Liverpool បានទទួលជោគជ័យលើក្រុម Burnley ខណៈសារិកាព្រៃ newcastle បានធ្លាក់ទម្រង់លេងហើយចាញ់ Nottingham Forest ដោយលទ្ធផល ៣ទល់និង១ សម្រាប់ការប្រកួតលើទឹកដីខ្លួនឯងសម្រាប់ការប្រកួតចុងក្រោយបង្អស់នោះ។ ៦ប្រកួតចុងក្រោយរបស់ Liverpool ឈ្នះ៤ស្មើ២បច្ចុប្បន្នឈរនៅលេខរៀងទី ១ ខណៈ Newcastle Utd ឈ្នះ២ចាញ់៤ ឈរនៅលេខរៀងទី៩ក្នុងតារាង EPL។
១.ប្រវត្តិជួបគ្នា
Liverpool មិនស្គាល់ចាញ់សោះក្នុងការប្រកួត១៤លើកចុងក្រោយរបស់ពួកគេទល់នឹង Newcastle United ក្នុងក្របខ័ណ្ឌ Premier League ដោយការបរាជ័យរបស់ពួកគេចុងក្រោយបង្អស់គឺ ២-0 ក្នុងខែធ្នូ ឆ្នាំ២០១៥។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Liverpool នឹងមិនមានវត្តមានកីឡាករតិចជាង៦បនាក់សម្រាប់ការទទួលភ្ញៀវ Newcastle។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Gomez; Szoboszlai, Endo, Gravenberch; Salah, Gakpo, Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)
ក្រុមភ្ញៀវអាចនិងមិនមានវត្តមានកីឡាករ៩រូបក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Trippier, Schar, Botman, Burn; Joelinton, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣:១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



