លោក Sir Dave Brailsford នាយកប្រតិបត្តិក្លឹបថ្មីដែលមានវត្តមានអង្គុយក្បែរអតីតអ្នកចាត់ការទូទៅគឺគ្រូតា Sir Alex Ferguson បានទទួលលទ្ធផលដ៏ខកចិត្តសម្រាប់ការប្រកួតមុនបំណាច់ឆ្នាំ២០២៣នេះ បន្ទាប់ពីក្រុមភ្ញៀវ បិសាចក្រហម Man.Utd បានរងបរាជ័យចាញ់ក្រុម Nottingham Forest ដោយលទ្ធផល ២ទល់និង១ កាលពីពាក់កណ្តាលអធ្រាតឈានចូលថ្ងៃអាទិត្យទី៣១ធ្នូនេះ។
បរាជ័យនៅសប្តាហ៏ទី២០នេះបានជម្រុញអោយ Man.Utd ស្គាល់រស់ជាតិចាញ់ ១៤ដងស្ទើរមិនគួរអោយជឿខណៈការប្រកួតមិនទាន់បានពាក់កណ្តាលរដូវកាលផងនោះ។ មានន័យថាក្រុមបានតាមទាន់កំនត់ត្រាកាលពីរដុវកាល ១៩៣០-១៩៣១ ខណៈពេលនោះពួកគេបញ្ចប់ដោយធ្លាក់ទៅដល់បាតតារាង។មួយវិញទៀត ក្រុម Manchester United ដែលកំពុងដឹកនាំដោយលោក Erik Ten Hag បានចាញ់ការប្រកួតចំនួន ៩ លើកក្នុងចំណោម ២០ ប្រកួតក្នុងលីគលើកដំបូងរបស់ពួកគេក្នុងមួយរដូវកាល ជាលើកដំបូងគិតចាប់តាំងពីរដូវកាល១៩៨៩-១៩៩០មក។