Liverpool ផ្តួលម្ចាស់ផ្ទះ Burnley ឡើងកំពូលតារាង ចំពេល Burnley ទទួលរងនៃការកាត់ចេញពីលីគ (មានវីដេអូ)

Published 3 years ago
781 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ នៅក្នុងការប្រកួត Premier League ក្រុមហង្សក្រហម Liverpool បានផ្តួលក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ២ទល់នឹង០ ខណៈខ្សែប្រយុទ្ធ Darwin Nunez ជាអ្នកស៊ុតគ្រាប់នាំមុខត្រឹមតែ ៦នាទីប៉ុណ្ណោះក្នុងតង់ទី១ ​និងកីឡាករ Diogo Jota ជាអ្នករកគ្រាប់បាល់ចុងម៉ោងនៅនាទីទី៩០ បន្ទាប់ពីរូបគាត់ទើបតែជាពីរបួស។ Liverpool បានឡើងមកឈរកំពូលតារាងវិញ ដែលមាន៤២ពិន្ទុ ខណៈកាំភ្លើងធំ Arsenal ឈរនៅលេខ២ មាន៤០ពិន្ទុ។ ទន្ទឹមនឹងនេះ ម្ចាស់ផ្ទះ Burnley កំពុងទទួលរងនូវការគម្រាមកំហែងនៃការកាត់ចេញពីលីគ ដោយមានត្រឹម១១ពិន្ទុប៉ុណ្ណោះ ឈរនៅលេខ១៩ក្នុងលីគ EPL៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សូមទស្សនានូវវីដេអូ highlights ខាងក្រោម

Liverpool goes top of the Premier League after 2-0 win against Burnley | Pro National Sports | timesargus.com

ប្រភព៖ BBC

Related Articles