គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរបានអះអាងថាខ្លួនសមត្ថភាពរបស់ខ្លួននៅមានកម្រិត ក្រោយអ្នកសារព័ត៌មានសាកសួរអំពីចំណាប់អារម្មណ៍ចង់ជួប និងសងសឹកជាមួយនឹងអ្នកប្រដាល់ជនជាតិថៃ Rodtag (រថថាំង) ។ សុខធី ហៅកាកា បានសារភាពថា៖ «សមត្ថភាពខ្លួនឯងមិនទាន់ដល់កម្រិត Rodtang ទេ ប៉ុន្តែបើគេដាក់ឲ្យសងសឹកនៅតែអាចវៃបាន គ្រាន់តែពិបាកតម្លៃខ្លួនបន្តិច ព្រោះ Rodtang គេប្រកួតនៅ One តម្លៃខ្លួនថ្លៃ ប៉ុន្តែបើនិយាយរឿង សុខ ធី ថាអត់ខ្លាចទេ វ៉ៃបាន»៕
[វីដេអូ 25 Sports]
(អេស៉្បាញ)៖ ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនធម្មតា! ត្រឹម៣នាទី Real Madrid វាយបក២គ្រាប់ ផ្តួល Bayern ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖