
បរទេស៖ កីឡាករ Facundo Pellistri របស់ក្លឹប Manchester United នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ Pellistri បានចូលរួមជាមួយ United ក្នុងឆ្នាំ 2020 ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Ole Gunnar Solskjaer ដោយត្រូវបានប្រាប់អំពីទេពកោសល្យរបស់គាត់ដោយអតីតខ្សែប្រយុទ្ធ Diego Forlan ។ ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវតែអត់ធ្មត់រង់ចាំឱកាសក្នុងក្រុមដំបូង។ កីឡាករវ័យ 21 ឆ្នាំរូបនេះមិនបានចាប់ផ្តើមលេងតែមួយសម្រាប់ Man Utd ក្នុងអាជីពទាំងមូលរបស់គាត់ម្តងឡើយ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបរូបនេះបានចូលលេងក្នុងនាមជាកីឡាករបម្រុងចំនួន 6 ដងចាប់តាំងពីឆ្នាំថ្មី ហើយបានជះឥទ្ធិពលគួរឱ្យកត់សម្គាល់ស្ទើរតែគ្រប់ការបង្ហាញខ្លួន។ ជាការពិតណាស់ ទល់នឹងក្រុម Real Betis Pellistri បានធ្វើឱ្យអ្នកគាំទ្រនៅ Old Trafford បានកោតសរសើររូបគេមិនដាច់ពីបាត់ ដោយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតឪកាសរហូតធ្វើឲ្យ Wout Weghorst អាចរកគ្រាប់បាល់បាន ។ ទោះបីជាមានការឡើងថ្លៃក្នុងការសម្តែងក៏ដោយ វាហាក់ដូចជា Erik ten Hag នឹងអនុញ្ញាតឱ្យកីឡាករវ័យក្មេងរូបនេះចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Manchester Evening News United គ្រោងនឹងអនុញ្ញាតឱ្យ Pellistri និង Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



