
(អង់គ្លេស)៖ តាមរបាយការណ៍ថ្មីៗ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលចង់បានអតីតកីឡាករឆ្នើមវ័យក្មេងរបស់ Real Madrid កីឡាករ Takefusa Kubo ដើម្បីយកមកជំនួសតំបន់ប្រយុទ្ធស្លាបរបស់ Antony ក្រោយមានមតិរិះគន់ខ្លាំងពីអ្នកគាំទ្រ។ យ៉ាងណាមិញ Antony មានវ័យ ២៣ ឆ្នាំបានចូលរួមជាមួយក្រុមលោក Erik ten Hag នៅ Old Trafford នៅរដូវក្តៅក្នុងឆ្នាំ ២០២២ លើតម្លៃផ្ទេរ ៨៥.៥លានផោន ខណៈស៊ុតបញ្ចូលទីបានត្រឹម ៨គ្រាប់ និង Assist ៣ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦២លើកឲ្យ Man Utd។
ដោយឡែក Real Sociedad បានចុះហត្ថលេខាលើ Kubo ក្នុងតម្លៃ ៥.៥លានផោន ខណៈ Kubo រកគ្រាប់បាល់បាន ១៥គ្រាប់ និង Assist ១៣ដង ក្នុង ៦៧ប្រកួតចុងក្រោយ។ មិនតែប៉ុណ្ណោះ ក្លឹបនៅអ៊ីតាលី Napoli បានផ្តល់ជូនសំណើ ២៦លានផោន ប៉ុន្តែ Real Sociedad បានបដិសេធការដេញថ្លៃនេះ ហើយត្រូវបានគេជឿថា តម្លៃបច្ចុប្បន្នប្រមាណ ៤៣លានផោន៕
ប្រភព៖ THE SUN

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



