
ក្រុមភ្ញៀវAjax បានរងនូវការខកចិត្តធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈក្លឹបយក្សហូឡង់បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Dutch Cup ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ USV Hercules (ក្រុមមកពីលីកលំដាប់ទី៤ហូឡង់) ក្នុងការប្រកួតជុំទីពីរកាលពីថ្ងៃព្រហស្បត្ត៏ដោយលទ្ធផល ៣ទល់និង២។កិឡាករ Tim Pieters មាន ឪកាសរកបានពីរគ្រាប់ជួយឱ្យ Herculesនាំមុខ ២-០ ទល់នឹង Ajax ដែលធ្លាប់ឈ្នះការប្រកួតនេះ២០ ដង។ ទោះយ៉ាងណាBrian Brobbey និង Chuba Akpom មានឪកាសរកបាន២គ្រាប់មកវិញនៅរយៈពេល ៧ នាទីចុងក្រោយសម្រាប់ក្រុមភ្ញៀវ។
ទោះយ៉ាងណា Mats Grotenbreg ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅម៉ោងបន្ថែមបីនាទីជួយអោយ Hercules ធ្លាក់ចេញពីការប្រកួត ខណៈគ្រូបង្វឹក Ajax លោក John van ‘t Schip បានខកខានការប្រកួតនេះ ដោយសារជាប់រវល់ការកូនប្រុសនៅប្រទេសអូស្ត្រាលី ។នេះជាលើកទីមួយខណៈ Ajax ឈរនៅលេខរៀងទី ៥ នៅលីកកំពូលហូឡង់ Eredivisie កំពុងមានគម្លាតរហូតដល់ទៅ ២៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង PSV Eindhoven ។
ប្រភព: BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



