បរទេស៖ ខ្សែការពារកូឡុំប៊ី Andrés Escobar ត្រូវបានគេធ្វើឃាតដោយក្រុមជួនដូរគ្រឿងញៀន Medellín ក្នុងខែកក្កដា ឆ្នាំ 1994 បន្ទាប់ពីកីឡាកររូបនេះបានស៊ុតបញ្ចូលទីខ្លួនឯងទល់នឹងសហរដ្ឋអាមេរិក ដែលនាំទៅដល់ការធ្លាក់ចេញពី World Cup ។
បន្ទាប់ពីការប្រកួតរូបគេត្រូវបានភ្នាក់ងារផ្ទាល់ខ្លួន និងមនុស្សជុំវិញព្យាយាមហាមឃាត់កុំរូបគេចេញក្រៅដរាបរឿងរ៉ាវមិនស្ងាត់នោះ ប៉ុន្តេ Escobar នៅតែចចេះ ដោយរូបគេបានអះអាងថា វានឹងមានការស្លាប់ឡើយក្នុងពិភពបាល់ទាត់ ។ បន្ទាប់ពីរូបគេបាននិយាយឃ្លាទាំងនេះ រយៈត្រឹមតែពីរបីសប្តាហ៍ក្រោយមករូបគេក៏ត្រូវបានគេប្រកាសថា ស្លាប់ ដោយការធ្វើលួចឃាតពីឃាតករ ។
របាយការណ៍បានអះអាងថា ឃាតករបានស្រែកថា “Goal” [ចូល] បន្ទាប់ពីពួកគេបាញ់គ្រាប់ទី៦ទៅកីឡាករូបនេះ ដោយសរុបទៅប៉ូល្លីសបានរកឃើញគ្រាប់ចំនួន១២លើខ្លួនរបស់ Andres Escobar ។
អតីតតារាសិច Mia Khlifa បានចេញមកបកស្រាយជុំវិញពាក្យចរចាមរាមដែលបានចោទប្រកាន់ថារូបនាងបានទាក់ទងដោយសំងាត់ជាមួយនឹងកីឡាករ Julian Alvares អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man city ខណៈបច្ចុប្បន្នកំពុងប្រកបអាជីពនៅ AT Madrid ។ Mia បានបង្ហោះនូវសារខ្លីមួយលើគណនី Twitter ឬក៏ X ថា នាងមិនមានទំនាក់ទំនងជាមួយគ្នាទេ ហើយបញ្ជាក់ថា ប្រសិនបើនាងទាក់ទងនរណាម្នាក់មែននោះគឺគេម្នាក់នោះមានភាពចាស់ទុំល្មមនឹងចងចាំព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាសិចម្នាក់ចេញមកឆ្លើយតបនឹងរឿងដែលថា ខ្លួនបានទាក់ទងជាមួយនឹងអតីតខ្សែប្រយុទ្ធម្នាក់របស់ Man City សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដែលខ្លឹមសារនេះនាងចង់វាយប្រហារទៅកាន់សារព័ត៌មានរបស់អាមេរិកដែលបានចុះផ្សាយ និងលើកយកហេតុការណ៍ Twin Tower 9/11 កាលពីឆ្នាំ២០០១ ជាអត្ថន័យក្នុងការឆ្លើយតបទៅកាន់សារព័ត៌មាននោះវិញ៕