ហ្វេន Man Utd ថា«ដូចជារឿងកំប្លែងអញ្ជឹង» ដែលអាជ្ញាកណ្តាលពិន័យកាតក្រហមទៅកាន់ Diogo Dalot

Published 3 years ago
1K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ផ្ទុះការវែកញែកចម្រូងចម្រាសខ្លាំង!! ជុំវិញការប៉ះទង្គិចគ្នារវាងកីឡាករក្រុមបិសាចក្រហម Manchester United ជាមួយនឹងក្រុមហង្សក្រហម Liverpool លើករណីខ្សែការពារស្តាំ Diogo Dalot ដែលត្រូវបានអាជ្ញាកណ្តាលលោក Michael Oliver ផ្តល់កាតក្រហមបណ្តេញចេញពីទីលានប្រកួត ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ សូម្បីតែអ្នកគាំទ្រ Man Utd ផ្ទាល់ក៏ហួសចិត្តមិនស្ទើរផងដែរ ហើយពួកគេបាននិយាយពាក្យបែបចំអកទៅកាន់អាជ្ញាកណ្តាលកាត់សេចក្តីថា «វាដូចជារឿងកំប្លែងដល់ហើយ បើយើងប្រៀបធៀបទៅនឹងកំហុសរបស់ខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ដែលមើលទៅគឺសមនឹងទទួលបានការពិន័យកាតក្រហមជាង មិនមែនបានត្រឹមតែកាតលឿង ១ ប៉ុណ្ណឹងនោះទេ»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សូមទស្សនានូវវីដេអូខាងក្រោម

What's he stopped for?' - Jamie Carragher dumbfounded by Darwin Nunez  moment | talkSPORT

ប្រភព៖ THE SUN

Related Articles