Close
Featured-Image
Prediction : Man.Utd អាចជម្រះបញ្ជីចាស់ពេលទៅសួរសុខទុក្ខ Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

ជាមួយនិងការឈឺចាប់នៃការស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់កាលពីរដូវកាលមុន ក្រុមភ្ញៀវ Man. United និង​ធ្វើដំណើរមកកាន់ទឹកដី Anfield ដើម្បីត្រៀមជួបប្រឈម​ជាមួយក្រុមម្ចាស់ផ្ទះគឺហង្សក្រហម Liverpool នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ១១និង៣០នាទីយប់។គួរបញ្ជាក់ថាអ្នកគាំទ្រចំនួន ៥៧,០០០និងត្រៀមមានវត្តមានទស្សនា ការប្រកួតដ៏កក្រើករវាងគូទាំងពីរនៅក្របខណ្ឌ EPLនេះ។ សម្រាប់Liverpool ៦ប្រកួតចុងក្រោយឈ្នះ៤និងស្មើ២ ដោយឈរនៅលេខរៀងទី១ខណៈ Man.Utd ៦ប្រកួតធ្វើមិនបានល្អទេ ដោយ៦ប្រកួតចុងក្រោយឈរនៅលេខរៀងទី៧ក្រោយឈ្នះ៤និងចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs. Manchester United Premier League 2023-24 Preview & Team News  - The Liverpool Offside
១.ប្រវត្តិជួបគ្នា
ទោះមានប្រវត្តិឈ្នះច្រើនលើម្ចាស់ផ្ទះប៉ុន្តែគិតត្រឹម ៧ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ផ្ទះ​ទល់​នឹង Man. United ក្នុង​ក្រប​ខ័ណ្ឌ Premier League គឺមិនដែលចាញ់ ហើយ​រក​បាន​គ្រាប់​បាល់​សរុប ១១ គ្រាប់​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។មានន័យថា Liverpool រកបានមិនតិចជាង២គ្រាប់ទេពេលជួប Man.Utd
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool នៅតែមិនមានវត្តមានកីឡាករ Thiago Alcantara, Andy Robertson និង Diogo Jota ខណៈដែលខ្សែការពារ Joel Matip ត្រូវបានដកចេញពី​ក្រុមដោយសារតែរបួស។រីឯ Alexis Mac Allister នឹង​ខកខាន​មួយ​នេះ​ដោយ​មាន​បញ្ហា​ជង្គង់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Szoboszlai, Endo, Gravenberch; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Liverpool 7-0 Manchester United: Player ratings as Reds demolish rivals -  Football Today
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Erik ten Hag អាច​នឹង​គ្មានវត្តមាន​កីឡាករ​ដល់​ទៅ ១៣ នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​អាទិត្យ។ ប្រធានក្រុម Bruno Fernandes ត្រូវបានពិន័យកាតលឿងទី ៥ នៃរដូវកាលកាលពីចុងសប្តាហ៍មុន ដូច្នេះនិងត្រូវអវត្តមាន។ ទាំង Harry Maguire និង Luke Shaw បានរងរបួសនៅក្នុងការបរាជ័យពាក់កណ្តាលសប្តាហ៍ជាមួយ Bayern Munich និងឆ្លងកាត់ការវាយតម្លៃនៅពែលនេះ។ ក្រុមភ្ញៀវបន្តអវត្តមានកីឡាករ Lisandro Martinez, Casemiro និង Tyrell Malacia ក្នុងជំនួបនេះខណៈ Victor Lindelof និង Marcus Rashford នៅតែជាមន្ទិលសង្ស័យ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Evans, Varane, Shaw; McTominay, Amrabat, Mainoo; Antony, Hojlund, Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ : ១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង