
(អង់គ្លេស)៖ ខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Donny van de Beek បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹបនៅលីគអាល្លឺម៉ង់ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានសុពលភាពេហូតដល់ខែមិថុនា បូករួមនឹងជម្រើសទិញផ្តាច់ ១៥លានអឺរ៉ូ។
គួរជម្រាបដែរថា គាត់បង្ហាញខ្លួនបានត្រឹមតែ ៣៥ លើកប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ៣ រដូវកាលហើយវាក៏ជាការខកចិត្តខ្លាំងសម្រាប់គាត់ មិនដូចកាលដែលគាត់នៅទ្រនំចាស់ Ajax ឡើយ។ បន្ថែមពីនេះ ក្រុម Eintracht Frankfurt កំពុងឈរនៅលេខរៀងទី ៧ ក្នុងលីគ Bundesliga ជាមួយនឹងជ័យជម្នះ ៥ ដងក្នុង ១៤ ប្រកួតចុងក្រោយ៕
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



