Close
Featured-Image
Prediction: Man.City សម្លឹងផ្តួល Crystal Palace ដើម្បីរំកិលខ្លួនទៅជិតទីកំពូលតារាងវិញ
ទំហំអក្សរ
តូច
ធំ

ក្រោយទទួលបានជ័យជម្នះនៅពាក់កណ្តាលសប្តាហ៍នៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Red Star Belgrade ក្រុមមេឃខៀវ Man City និងត្រូវបើកកីឡដ្ឋានEtihad Stadium ទទួលក្រុម Crystal Palace សម្រាប់ការប្រកួតនៅក្របខណ្ឌ EPL វេលាម៉ោង ១០យប់ថ្ងៃសៅរ៏នេះ។សម្រាប់ក្រុម​ការពារ​តំណែអជើងឯក Man.City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៤ (ឈ្នះ២ស្មើ៣និងចាញ់១) ខណៈស្តាំងខៀវ Crystal Palace បច្ចុប្បន្នឈរនៅលេខរៀងទី ១៥ (ចាញ់ ៤ស្មើ១និងចាញ់១)

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Where can I watch Crystal Palace v City?
១.ប្រវត្តិជួបគ្នា
ជួបគ្នា១០ដងក្នុងផ្ទះ Man.City រកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេពេលជួប Crystal Palace នៅ៩ដង។ មានន័យថាជួបគ្នាសរុប២២ប្រកួតចុងក្រោយគឺ Man.City ឈ្នះ១៦ Crystal Palace ឈ្នះ៣និងស្មើ៣នៅក្របខណ្ឌ EPL។
២.ពត៌មានក្រុម Man.City(ម្ចាស់ផ្ទះ)
គ្រូបង្វឹក Man. City លោក Pep Guardiola នៅតែគ្មានវត្តមានខ្សែបម្រើ Kevin De Bruyne ខណៈខ្សែបម្រើស្លាប Jeremy Doku និងម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland នឹងត្រូវវាយតម្លៃមុនការប្រកួត។ រីឯខ្សែបម្រើMatheus Nunes បានត្រលប់មកវិញទាំងស្រុងពីរបួសក្នុងការប្រកួត Champions League នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Dias, Ake; Kovacic, Rodri; Foden, Bernardo, Grealish; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

City 0-2 Palace: Short highlights
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
Crystal Palace នៅតែគ្មានវត្តមានកីឡាករសំខាន់ Eberechi Eze និង Cheick Doucoure ខណៈ Sam Johnstone និង Odsonne Edouard អាចនិងបន្តអវត្ត​មាន​។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMatthews; Ward, Guehi, Andersen, Mitchell; Richards, Ahamada, Hughes; Olise, Mateta, Schlupp
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៤:០ Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង