លោក Faruk Koca ប្រធានក្លឹប MKE Ankaragucu ទីបំផុតបានរងបម្រាមមិនអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ពេញមួយជីវិតតែម្តង បន្ទាប់ពីបុរសវ័យ ៥៩ឆ្នាំរូបនេះបានបញ្ចេញកំហឹងដោយប្រើហិង្សាដាល់លើផ្ទៃមុខអាជ្ញាកណ្តាល Halil Umut Meler បន្ទាប់ពីក្រុមរបស់ខ្លួនបានប្រកួតស្មើជាមួយ Caykur Rizespor ក្នុងការប្រកួតលីគកំពូលទួរគីនៅថ្ងៃចន្ទកន្លងទៅ។ក្លឹប Ankaragucu ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៥៤០០០ផោនផងដែរនិងត្រូវលេងក្នុងផ្ទះ៥ប្រកួតដោយគ្មានអ្នកគាំទ្រផងដែរចាប់តាំងពីពេលនោះមកសហព័ន្ធបាល់ទាត់តួគី TFF បានសម្រេចជារួមថាការប្រកួតនឹងបន្តឡើងវិញនៅថ្ងៃអង្គារ ទី ១៩ ខែធ្នូ បន្ទាប់ពីការផ្អាកមួយសប្តាហ៍។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមិនត្រឹមតែទទួលរងហិង្សាពីប្រធានក្លឹប អាជ្ញាកណ្តាល Meler ក៏បានទទួលរងការវាយប្រហារពីអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀតធ្វើអោយរូបលោកដេកដួលនៅលើស្មៅនិងបានរងរបួសរួមទាំងការបាក់ឆ្អឹងបន្តិចបន្តួចផងដែរ។គួរបញ្ជាក់ថាMeler វ័យ ៣៧ ឆ្នាំរូបនេះគឺជាអាជ្ញាកណ្តាលកំពូលម្នាក់ របស់ប្រទេសទួរគី និងជាមន្ត្រីការប្រកួតអន្តរជាតិសម្រាប់ FIFA ហើយ គាត់ក៏ស្ថិតក្នុងបញ្ជីអាជ្ញាកណ្តាលដ៏ឆ្នើមរបស់ UEFA ផងដែរ។ទោះយ៉ាង ណា ការបញ្ជាក់នៅថ្ងៃពុធកន្លងទៅបានលើកឡើងថា Meler បានធូរស្បើយនិរៀងចំចេញ ពីមន្ទីរពេទ្យហើយ។
រីឯរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយថា Koca និងជនបង្កពីរនាក់ផ្សេងទៀតត្រូវបានចាប់ ខ្លួនជាផ្លូវការពី បទបង្កហិង្សា លើមន្ត្រីសាធារណៈ ។ក្រោយមក Koca បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ Ankaragucu ដោយនិយាយថាគាត់ បានលាលែងពី តំណែង ជាប្រធានក្លឹប និងសុំទោសចំពោះទង្វើរបស់គាត់។Koca បន្ថែមថា គាត់មានអារម្មណ៍អាម៉ាស់យ៉ាង ខ្លាំងសម្រាប់ការ ប្រព្រឹត្តទង្វើដ៏ស្អប់ខ្ពើម មិនគួរគប្បីនេះ។រីឯ ប្រធាន FIFA លោក Gianni Infantino បាននិយាយថាឧប្បត្តិហេតុនេះគឺមិនអាចទទួលយកបានទេ ហើយអំពើហឹង្សាមិន ត្រូវអោយកើតមាននៅនៅក្នុងការប្រកួតកីឡា ឬសង្គមជាដាច់ខាត។
ប្រភព: BBC