Close
Featured-Image
ទីបំផុត ! ប្រធានក្លឹបដាល់អាជ្ញាកណ្តាលត្រូវហាមឃាត់មិនអោយចូលទស្សនាបាល់ទាត់ ១ ជីវិត
ទំហំអក្សរ
តូច
ធំ

លោក Faruk Koca ប្រធានក្លឹប MKE Ankaragucu ទីបំផុតបានរងបម្រាមមិនអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ពេញមួយជីវិតតែម្តង​ បន្ទាប់ពីបុរសវ័យ ៥៩ឆ្នាំរូបនេះ​បានបញ្ចេញ​កំហឹងដោយប្រើហិង្សាដាល់លើផ្ទៃមុខអាជ្ញាកណ្តាល Halil Umut Meler បន្ទាប់​ពីក្រុមរបស់ខ្លួន​បានប្រកួត​ស្មើ​ជាមួយ Caykur Rizespor ក្នុង​ការ​ប្រកួត​លីគ​កំពូល​ទួរគីនៅថ្ងៃចន្ទកន្លងទៅ។ក្លឹប Ankaragucu ក៏ត្រូវបានពិន័យជាប្រាក់​ចំនួន​៥៤០០០ផោនផងដែរនិងត្រូវលេងក្នុងផ្ទះ៥ប្រកួតដោយគ្មានអ្នកគាំទ្រផងដែរចាប់តាំងពីពេលនោះមកសហព័ន្ធ​បាល់ទាត់​តួគី TFF បាន​សម្រេច​ជារួមថាការប្រកួតនឹងបន្តឡើងវិញនៅថ្ងៃអង្គារ ទី ១៩ ខែធ្នូ បន្ទាប់ពីការផ្អាកមួយសប្តាហ៍។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Turkish club president given permanent ban for punching referee | SuperSport

មិនត្រឹមតែទទួលរងហិង្សាពីប្រធានក្លឹប អាជ្ញាកណ្តាល Meler ក៏បានទទួល​រង​ការ​វាយ​ប្រហារ​ពី​អ្នកគាំទ្រ​ជា​ច្រើន​នាក់ផ្សេងទៀតធ្វើអោយរូបលោក​ដេកដួលនៅ​លើ​ស្មៅ​និង​បាន​រង​របួស​រួម​ទាំង​ការ​បាក់​ឆ្អឹង​បន្តិច​បន្តួចផងដែរ។គួរបញ្ជាក់ថាMeler វ័យ ៣៧ ឆ្នាំរូបនេះគឺជាអាជ្ញាកណ្តាលកំពូលម្នាក់ របស់ប្រទេសទួរគី និងជាមន្ត្រីការប្រកួតអន្តរជាតិសម្រាប់ FIFA ហើយ គាត់​ក៏​ស្ថិត​ក្នុង​បញ្ជី​អាជ្ញាកណ្តាល​ដ៏​ឆ្នើម​របស់ UEFA ផងដែរ។ទោះយ៉ាង ណា ការបញ្ជាក់នៅថ្ងៃពុធកន្លងទៅបានលើកឡើងថា Meler បានធូរស្បើយនិរៀងចំចេញ ពីមន្ទីរពេទ្យហើយ។

Referee punched & kicked in the head after Turkish Super Lig game - Futbol  on FanNation

រីឯរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយថា Koca និងជនបង្កពីរនាក់ផ្សេងទៀតត្រូវបានចាប់ ខ្លួនជាផ្លូវការពី បទបង្កហិង្សា លើមន្ត្រីសាធារណៈ ។ក្រោយមក Koca បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ Ankaragucu ដោយនិយាយថាគាត់ បានលាលែងពី តំណែង ជាប្រធានក្លឹប និងសុំទោសចំពោះទង្វើរបស់គាត់។Koca បន្ថែម​ថា គាត់​មាន​អារម្មណ៍​អាម៉ាស់​យ៉ាង ​ខ្លាំងសម្រាប់ការ ប្រព្រឹត្តទង្វើដ៏ស្អប់ខ្ពើម មិនគួរគប្បីនេះ។រីឯ ប្រធាន FIFA លោក Gianni Infantino បាននិយាយថាឧប្បត្តិហេតុនេះគឺមិនអាចទទួលយកបានទេ ហើយអំពើហឹង្សាមិន ត្រូវអោយកើតមាននៅនៅក្នុងការប្រកួតកីឡា ឬសង្គមជាដាច់ខាត។

ប្រភព: BBC

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • Sponsor by 88Bol