
Genoa មានបំណងចង់គេចចេញពីការមិនទាន់ស្គាល់ឈ្នះជាលើកទី៤ នោពេលដែលពួកគេនិងត្រូវបើកទ្វារកីឡដ្ឋាន Stadio Luigi Ferraris នៅពេលពួកគេស្វាគមន៍ Juventus ក្នុងការប្រកួតដំបូងនៃសប្តាហ៏ទី ១៦ នៃក្របខ័ណ្ឌ Serie A នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏វេលាម៉ោង ២និង ៤៥នាទីទាបភ្លឺ។ សម្រាប់ ម្ចាស់ផ្ទះ ៦ប្រកួតចុងក្រោយឈ្នះ២ចាញ់៣និងស្មើ១ រីឯ Juventus ឈរនៅលេខរៀងទី២ មានគម្លាត២ពិន្ទុពី Inter Milanក្រោយឈ្នះ៥ស្មើ១។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមGenoa(ម្ចាស់ផ្ទះ)
ជួបគ្នា ៣៤ដងចុងក្រោយគឺ Juventus ឈ្នះ២៣ និងស្មើ៥ ខណៈ៧ប្រកួតចុងក្រោយគឺ Gona របូតគ្រាប់បាល់មិនតិចជាង២គ្រាប់ទេសម្រាប់ ៦ប្រកួត។
Mateo Retegui នឹងអវត្តមានក្នុងការប្រកួតនេះ ដោយសាររបួសមួយទៀត ខណៈ Ruslan Malinovskyi និង Mattia Bani អាចមានម្នាក់ចូលលេងជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; D. Winter, Dragusin, Vasquez; Sabelli, Malinovskyi, Badelj, Frendrup, Haps; Retegui, Gudmundsson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.ពត៌មានក្រុមJuventus(ភ្ញៀវ)
Arkadiusz Milik អាចនិងចូលលេងជម្រើសដំបូងខណៈ Moise Kean នឹងអវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSzczesny; Gatti, Bremer, Danilo; Cambiasso, McKennie, Locatelli, Rabiot, Kostic; Vlahovic, Chiesa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Genoa ០ : ២ Juventus
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



