
(អង់គ្លេស)៖ គិតត្រឹមពេលនេះ វាហាក់ដូចជា Caicedo បានធ្វើការសម្រេចចិត្តខុស ខណៈដែល Liverpool បច្ចុប្បន្នកំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយពួកគេកំពុងឈរនៅកំពូលតារាង Premier League ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់សារព័ត៌មាន Sky Sports ខ្សែបម្រើ Moises Caicedo បានពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធក្រុមហង្សក្រហម Liverpool ដើម្បីចូលរួមជាមួយតោខៀវ Chelsea ដោយបាននិយាយថា «ខ្ញុំបានពិភាក្សាជាមួយ Chelsea ជាយូរណាស់មកហើយ វាមិនអាចទៅរួចទេដែលខ្ញុំត្រូវបដិសេធនោះ ព្រោះខ្ញុំក៏ជាអ្នកគាំទ្រក្លឹប Chelsea មួយរូបផងដែរ»។
រំលឹកដែរថា Chelsea បានចុះហត្ថលេខាផ្ទេរខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះក្នុងតម្លៃផ្ទេរមហាសាល ១១៥លានផោន ពីក្លឹប Brighton ៕
ប្រភព៖ sportbible

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


