
(បារាំង)៖ ខ្សែបម្រើឆ្នើម Casemiro របស់បិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរនាខែមករា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្លឹបយក្សបារាំង Paris Saint-Germain គឺជាក្លឹបចុងក្រោយគេបង្អស់ ដែលកំពុងសម្លឹងមើលកីឡាករប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះមុនពេលទ្វារទីផ្សារដោះដូរបើកឡើងវិញ។ យោងតាម Sports Zone រាយការណ៍មកថា ភ្នាក់ងាររបស់អតីតខ្សែបម្រើការពារ Real Madrid រូបនេះកំពុងចរចារលើការផ្លាស់ប្តូរដ៏មានសក្តានុពលជាមួយ PSG ខណៈក្លឹបនៅអ៊ីតាលីដែលមិនបញ្ចេញឈ្មោះ ក៏កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើរូបគាត់ផងដែរ។
មិនតែប៉ុណ្ណោះ ក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានផ្តល់ជូននូវកិច្ចសន្យាដែលមានតម្លៃប្រមាណជាង ១៥ លានផោន។ ទន្ទឹមនឹងនេះអ្នកគាំទ្ររបស់ Man United បានឆ្លើយតបទៅនឹងដេញថ្លៃរបស់ PSG ដោយស្នើឲ្យក្លឹបធ្វើកិច្ចព្រមព្រៀងដោះដូរដ៏សមរម្យមួយសម្រាប់ Casemiro ។
គួរជម្រាបផងដែរថា Casemiro បានផ្ទេរពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃ ៧០លានផោន ក្នុងឆ្នាំ ២០២២។ ជាក់ស្តែងគាត់ធ្លាប់ឈ្នះជើងឯក UCL ៥សម័យ និងបានស៊ុតបញ្ចូលទី ៤គ្រាប់ ក្នុងការបង្ហាញខ្លួន 12 ដងនៅរដូវកាលនេះជាមួយ United ៕
ប្រភព៖ THE SUN

បរទេសៈ ក្លឹបបិសាក្រហម Manchester United ឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Wolves គឺ Matheus Cunha នេះបើតាមការបញ្ចាក់ដោយលោក Romano Fabrizio ។ កីឡាករប្រេសុីលរូបនេះបានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងមួយនេះជានិច្ច និងត្រូវបានគេរំពឹងថា លក្ខខណ្ឌផ្ទាល់ត្រូវបានព្រមព្រៀងរួចជាស្រេច ខណៈបច្ចុប្បន្នរង់ចាំតែលក្ខខណ្ឌមួយចំនួនទៀតត្រូវបញ្ចប់ប៉ុណ្ណោះពីភាគីពាក់ព័ន្ធទាំងអស់៕អត្ថបទកំពុងចាប់អារម្មណ៍៖ មុនជួប Spur វគ្គផ្តាច់ព្រ័ត្រ Man Utd មានដំណឹងល្អមួយត្រៀមជូនអ្នកគាំទ្រខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



