
កុងត្រារបស់ខ្សែការពារកណ្តាល Raphael Varane ជាមួយក្រុមបិសាចក្រហម Man. United អាចនិងបញ្ចប់លឿនជាងការគ្រោងទុក ស្របពេលកីឡាករសញ្ជាតិបារាំងអាចក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបដទៃដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃ រដូវកាលក្រោយ(២០២៤-២០២៥)។អនាគតរបស់ Raphael Varane នៅ Manchester United បានធ្លាក់ក្នុងភាពមិនច្បាសល់ាស់ស្របពេលក្រុមជើងឯកអង់គ្លេស ២០សម័យ ក៏និងត្រៀមស្តាប់នូវសំណើរពីក្លឹបដទៃទៀតចូលមកចែចូវនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា ២០២៤ខាងមុខនេះយោងគេហទំព័រ The Atheletic បានចុះផ្សាយ។
គួររំលឹកថាអតីតកីឡាករ Lens បានចាកចេញពី Real Madrid មក Old Trafford កាលពីឆ្នាំ២០២១ជាមួយកុងត្រារហូតដល់ឆ្នាំ២០២៥ ខណៈ
Man. United និងអាវសន្សំប្រាក់ឈ្នួលបាន១៣ លានផោន ប្រសិនជាបណ្តោយអោយ Verane ចាកចេញដោយគ្មានតម្លៃខ្លួន ។ ដែលរឿងនេះវាកើតឡើងអាចដូចគ្នាទៅនិង អតីតមិត្តរួមក្រុមរបស់គាត់គឺ David de Gea ដែលបានបរាជ័យក្នុង ការឈានដល់កិច្ចព្រម ព្រៀងថ្មីជាមួយបិសាចក្រហមនាពេលកន្លងទៅស្របពេលបច្ចុប្បន្នអ្នកចាំទីជើងចាស់សញ្ជាតិអេស្បាញនៅមិនមានក្លឹបលេងនៅឡើយ។
ប្រភព:Besoccer

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



