
ការប្រជែងដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងពូល E នៃក្របខ័ណ្ឌ Champions League និងធ្វើឡើងនៅកីឡដ្ឋាន Wanda Metropolitano នៅយប់ថ្ងៃពុធ ខណៈដែលក្រុម Atletico Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lazio ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេក្នុងពូល E។ សម្រាប់ At.Madrid ៥ប្រកួតចុងក្រោយ ក្នុងក្របខណ្ឌ UCL គឺឈ្នះ៣និងស្មើ២ ឈរនៅលេខរៀងទី១ ខណៈ Lazio ឈ្នះ៣ស្មើ១និងចាញ់១ ឈរនៅលេខរៀងទី២៕
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ប្រកួតចុងក្រោយAt.Madrid ឈ្នះ៣ស្មើ១និងចាញ់១។
២.ពត៌មានក្រុមAt.Madrid(ម្ចាស់ផ្ទះ)
Atletico នឹងគ្មាន Thomas Lemar ដែលនៅតែមានរបួសសរសៃពួរ ខណៈPablo Barrios ក៏អវត្តមានរហូតដល់ចុងខែមករាឆ្នាំក្រោយដោយសាររបួសដូចគ្នា ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOblak; Gimenez, Witsel, Hermoso; Llorente, Koke, De Paul, Lino; Correa, Griezmann; Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៣.ពត៌មានក្រុមLazio(ភ្ញៀវ)
Lazio និងមិនមានវត្តមានកីឡាករ៥នាក់សម្រាប់ការធ្វើដំណើរទៅកាន់ទឹកដី Wanda Metropolitano
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងProvedel; Lazzari, Casale, Gila, Hysaj; Kamada, Guendouzi, Alberto; Anderson, Immobile, Zaccagni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ At. Madrid ១:១ Lazio
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



