Close
ads Featured-Image
Prediction: Man.Utd អាចផ្តួល Bayern Munich ដើម្បីឆ្លងទៅវគ្គ ១៦ក្រុមបន្តទៀតបានដែរទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Man.Utd នៅមានពេលត្រឹមតែ៩០នាទីទៀតប៉ុណ្ណោះដើម្បីដឹងច្បាស់ពីលទ្ធផលថាអាចបន្តទៅវគ្គ ១៦ក្រុម Champions League រឺយ៉ាងណាពេលដែលពួកគេ ធ្វើជាម្ចាស់ផ្ទះបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវអាឡឺម៉ង់គឺ Bayern Munich ដែលបានកក់កៅអីរួចទៅហើយនោះ សម្រាប់ការប្រកួតបិទបញ្ចប់ក្នុងពូល A នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធ វេលាម៉ោង ៣ទាបភ្លឺ។ការពិតក្រុមទាំងពីរបានរងភាពអាម៉ាស់ការប្រកួតក្នុងលីកកាលពីចុងសប្តាហ៍កន្លងទៅដោយលទ្ធផល៣ទល់និង០ ដោយថ្វីជើងក្រុមភ្ញៀវ Bournemouth ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណៈក្រុមលោក Thomas Tuchel បានចាញ់ម្ចាស់ផ្ទះEintracht Frankfurt ក្នុងក្របខ័ណ្ឌ Bundesliga ដោយលទ្ធផល ៥ទល់និង១ផងដែរ។ សម្រាប់ Bayern Munich ៥ប្រកួតចុងក្រោយនៅUCLគឺឈ្នះ៤និងស្មើ១ឈរនៅលេខរៀង​ទី១ក្នុងតារាង ខណៈ Man.Utd ឈ្នះ ១ស្មើ១និងចាញ់៣ឈរនៅលេខរៀងទី៤ ខណៈដែល Man.Utdនិងមិនអាចទៅវគ្គបន្តបានទេ ប្រសិន Copenhagen រឺ Galatasaray រកបាន៣ពិន្ទុ តែប្រសិនពួកគេស្មើគ្នាហើយ Man.Utd អាចផ្តួលម្ចាស់ផ្ទះបាននោះMan.Utd និងដឹកដៃ Bayern Munich ទៅវគ្គបន្តបាន។​​

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Three observations from Bayern Munich's wild 4-3 win vs. Manchester United  - Bavarian Football Works
១.ប្រវត្តិជួបគ្នា
Bayern Munich មានកំណត់ត្រាដ៏ល្អពេលជួបគូប្រជែង Man. United នៅព្រឹត្តការណ៏ UEFA Champions League ដោយបានឈ្នះ 5៥ប្រកួតក្នុងចំណោម ១២ប្រកួត ចុងក្រោយខណៈ Manchester United ឈ្នះ២និងស្មើ៥។
Bayern Munich ឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Manchester United ក្នុង UEFA Champions League ដោយជ័យជម្នះតែមួយគត់របស់ពួកគេក្នុងអំឡុងពេលនេះបានកើតឡើងក្នុងឆ្នាំ ២០០១ ។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Casemiro បានត្រលប់មកហ្វឹកហាត់វិញសម្រាប់ក្រុម ប៉ុន្តែកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនៅឡើយអាចវាយតម្លៃថាចូលលេងបានរឺយ៉ាងណានោះទេ។
Marcus Rashford និង Anthony Martial ទាំងពីរនាក់បានខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទដោយសារជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Maguire, Varane, Shaw; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

ads

Bayern Munich vs Manchester United live updates: Reaction to 4-3 Champions  League thriller - The Athletic
៣.ពត៌មានក្រុមBayern Munich(ភ្ញៀវ)
កីឡាករ Serge Gnabry បានរងរបួសក្រលៀនទល់នឹង Eintracht Frankfurt នៅចុងសប្តាហ៍ ហើយមើលទៅនឹងត្រូវអវត្តមានយ៉ាងហោចណាស់ពីរខែ។
Bayern នឹងបន្តដោយគ្មាន Matthijs de Ligt រហូតដល់ដើមឆ្នាំ ២០២៤ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Laimer, Upamecano, Kim, Guerreiro; Goretzka, Kimmich; Musiala, Muller, Sane; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ២ :២ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង