
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United នឹងបើកលក់កីឡាករជើងចាស់ Casemiro នៅទីផ្សារដោះដូរកីឡាករបើកឡើងវិញក្នុងខែមករា។ ចំពេលមានរបាយការណ៍នៃ «បំណងប្រាថ្នាដ៏ធំ» របស់គាត់ ក្នុងការចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។ Casemiro រីករាយនឹងរដូវកាលដំបូងនៅ Old Trafford ដែលបានផ្លាស់ពីក្រុមអធិរាជស Real Madrid កាលពីឆ្នាំ ២០២២។
យោងតាមអ្នកកាសែតប្រេស៊ីល Jorge Nicola បានអះអាងថា អ្នកចាត់ការទូទៅក្លឹប Bayer Leverkusen លោក Xabi Alonso និង Casemiro កំពុងពិភាក្សាគ្នាជុំវិញលទ្ធភាពនៃការផ្ទេរនៅរដូវក្តៅខាងមុខ។ ទន្ទឹមនឹងនេះដែរ Casemiro កំពុងស្ថិតនៅឆ្នាំទី ២ នៃកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយ Man Utd ខណៈអនាគតគាត់ហាក់ដូចជានៅឆ្ងាយពីក្លឹបនៅ Premier League។ យ៉ាងណាមិញ Casemiro លេងបាន ៥១ ប្រកួតកាលពីរដូវកាលមុន និងបានជួយ United ឈ្នះពាន Carabao Cup ក្នុងជ័យជម្នះ ២-០ លើក្រុម Newcastle United កាលពីខែកុម្ភៈ។
បច្ចុប្បន្នក្លឹប Bayern Munich មានខ្សែបម្រើការពារឆ្នើម Joshua Kimmich និង Leon Goretzka ដែលគ្រូបង្វឹកលោក Thomas Tuchel កំពុងតែទុកចិត្តខ្លាំង។ ដោយឡែកកីឡាករវ័យ ៣១ ឆ្នាំរូបនេះធ្លាប់ឈ្នះជើកឯក UCL ៥សម័យជាមួយ Real Madrid ខណៈគាត់ត្រូវបានគេជឿថា នឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែបថ្មីបន្ថែមទៀត ប្រសិនបើក្លឹបបន្ទាប់ដែលគាត់ផ្លាស់ទៅជាក្លឹប Bayern នោះ៕
ប្រភព៖ sportbible

បរទេសៈ ក្លឹបបិសាក្រហម Manchester United ឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Wolves គឺ Matheus Cunha នេះបើតាមការបញ្ចាក់ដោយលោក Romano Fabrizio ។ កីឡាករប្រេសុីលរូបនេះបានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងមួយនេះជានិច្ច និងត្រូវបានគេរំពឹងថា លក្ខខណ្ឌផ្ទាល់ត្រូវបានព្រមព្រៀងរួចជាស្រេច ខណៈបច្ចុប្បន្នរង់ចាំតែលក្ខខណ្ឌមួយចំនួនទៀតត្រូវបញ្ចប់ប៉ុណ្ណោះពីភាគីពាក់ព័ន្ធទាំងអស់៕អត្ថបទកំពុងចាប់អារម្មណ៍៖ មុនជួប Spur វគ្គផ្តាច់ព្រ័ត្រ Man Utd មានដំណឹងល្អមួយត្រៀមជូនអ្នកគាំទ្រខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



