
Romelu Lukaku បានស៊ុតបញ្ចូលទី ប៉ុន្តែក្រោយមកត្រូវបានបណ្តេញចេញ ខណៈដែល Roma រក្សាបានមួយពិន្ទុនៅក្នុងផ្ទះទល់និងក្រុមភ្ញៀវ Fiorentina ក្នុងក្របខ័ណ្ឌ Serie A ។Lukakuខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិករូបនេះបានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះដោយការ តែត បញ្ចូលទីពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Paulo Dybalaតាំងតែពីនាទីទី៥។ទោះយ៉ាងណា Roma នៅសល់កីឡាករតែ១០នាក់ ក្រោយពី Zalewski ត្រូវបានបណ្តេញចេញ២នាទី មុនពេល Lucas Martinez ឆក់ឪកាសតែតបាល់បញ្ចូលទីនាំឱ្យ Fiorentina តាមស្មើនៅតង់ទីពីរនាទីទី៦៦។ Lukaku ត្រូវបានគេផ្តល់ក្រហមនៅនាទីទី៨៧ សម្រាប់ការបង្កកំហុសលើ Christian Kouame បីនាទីមុនបញ្ចប់ការប្រកួតខណៈ Fiorentina ក៏នៅសល់កីឡាករតែ១០នាក់មុនបញ្ចប់ការប្រកួតដូគ្នាក្រោយពី Nikola Milenkovic ត្រូវផ្តល់កាតក្រហមពេលអាជ្ញាកណ្តាលជិតផ្លំកញ្ចែបញ្ចប់ទៅហើយនោះ។
Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ឈរនៅលេខរៀងទី ៤ ក្នុងតារាង Serie A បន្ទាប់ពី ១៥ ប្រកួត មាន ១៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan ខណៈ Fiorentina មាន១ពិន្ទុតាមពីក្រោយក្រុម Roma ក្នុងចំណាត់ថ្នាក់លេខ៧។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



