
លោក Erik ten Hag បានបង្ហើបប្រាប់ថាមិត្តភក្តិរបស់ខ្លួនបានព្យាយាមរារាំងរូបលោកអោយចូលកាន់តំណែង ជាអ្នកចាត់ការទូទៅ ក្រុម បិសាចក្រហម Man. United ពីព្រោះពួកគេគិតថារូបលោកនិងប្រឈមការងារដែលមិនអាចទៅរួចនិងត្រូវជួបបញ្ហាលំបាកក្នុងអាជីពមួយនេះ ។ គួរបញ្ជាក់ថាទីបំផុតគ្រូបង្វឹកសញ្ជាតិហូឡង់បានសម្រេចចិត្តចាកចេញពី Ajax ដើម្បីមកដឹកនាំនៅ Old Trafford ក្នុងឆ្នាំ ២០២២ហើយ បច្ចុច្បន្នកំពុងរងសម្ពាធក្នុងរដូវកាលទីពីរបន្ទាប់ពីក្រុម Man.Utd ប្រកួតបាន ១៥លើក ចាញ់៦ និងមិនដែលស្មើនៅក្របខណ្ឌ EPL ។
គ្រូបង្វឹកវ័យ ៥៣ឆ្នាំ និងជាអតីតគ្រូបង្វឹកយុវជន Bayern Munich លោក Ten Hag ក្នុងរដូវកាលដំូងបានបញ្ចប់ការរង់ចាំរយៈ ពេលប្រាំមួយ ឆ្នាំរបស់Man. United សម្រាប់ការឈ្នះពានរង្វាន់EFL Cup ដោយផ្តួល Newcastle ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ទោះជាយ៉ាងណាម្ចាស់ជើងឯក UCL ៣សម័យកាលស្ថិតនៅបាតតារាងនៃពូល Uefa Champions League របស់ពួកគេជាមួយនឹងការប្រកួតនៅសល់ មួយប្រកួតទៀត និងសម្រេចជោគវាសនាពេលធ្វើដំណើរទៅកាន់ទឹកដី Bayern Munich នោះក្រុមក៏បានឃ្លាតឆ្ងាយពីការប្រជែងពានធំៗក្នុងស្រុកគឺ Premier League និង ព្រឹត្តិការណ៏ឆាកទ្វីបអឺរ៉ុប Champions League ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងឆ្នាំ ២០១៣ផងដែរ។
ប្រភព: BBC

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



