ក្រោយបញ្ចប់តំណែងគ្រូបង្វឹក Paul Heckingbottom ហើយសម្រេចតែងតាំងអតីតគ្រូបង្វឹកលោក Chris Wilder’s មកដឹកនាំក្រុមវិញមក សម្រាប់ម្ចាស់ផ្ទះដែលនិងត្រូវធ្វើការប្រកួតជាមួយក្រុមភ្ញៀវ Liverpool នៅវេលាម៉ោង២និង៣០នាទី ឈានចូលថ្ងៃព្រហស្បត្ត៏ទី ៧ធ្នូ ស្អែកនេះ។សម្រាប់លទ្ធផលគូទាំងពីរនេះមិនដូចគ្នាទេ ដោយ Sheffield Utd បរាជ័យចាញ់ Burnley ក្នុងលទ្ធផល ៥ទល់និង០ នៅសប្តាហ៏មុន ខណ់ៈ Liverpoolផ្តួល Fulham ដោយលទ្ធផល ៤ទល់និង៣។ បច្ចុប្បន្ន Liverpool ឈរនៅចំណាត់ថ្នាក់លេខ២ក្រោយឈ្នះ៤និងស្មើ២ខណៈ Sheffield Utd ចាញ់៤ស្មើ១និងឈ្នះ១ ឈរនៅចំណាត់ថ្នាក់លេខរៀងទី២០បាតតារាង។
១.ប្រវត្តិជួបគ្នា
Liverpool មិនដែលចាញ់ Sheffield Utd ក្នុងជំនួប៥ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួត ខណៈ ៨ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ Sheffield គឺចាញ់ រហូតនៅក្របខណ្ឌ EPL។
២.ពត៌មានក្រុមSheffield Utd(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះមិនមានកីឡាកររហូតដល់ទៅ៨នាក់ក្នុងជំនួបវជាមួយភ្ញៀវ ទោះយ៉ាងណា Oliver McBurnie ដែកបានបង្ហាញខ្លួនពេលចាញ់ Burnley ត្រូវបានព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Ahmedhodzic, Trusty, Robinson; Bogle, Souza, Norwood, Larouci; Hamer, McAtee; Archer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Liverpool បន្តគ្មានវត្តមានកីឡាករ Thiago Alcantara, Andy Robertson និង Stefan Bajcetic។រីឯ Diogo Jota និង Alisson ទាំងពីររូបនេះមានបញ្ហា របួសពេលប្រកួតស្មើ Manchester City អាចត្រូវសម្រាកមួយរយៈពេលទៀត.កីឡាករ Joel Matip បានក្លាយជាអ្នករបួសចុងក្រោយដែលអវត្តមានក្រោយត្រូវសម្រាក ព្យាបាលរបួសជង្គង់នោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Konate, Van Dijk, Gomez; Szoboszlai, Mac Allister, Jones; Salah, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Sheffield Utd ១ : ៣ Liverpool
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចរកឃើញជ័យជំនះលើកដំបូងរឺបន្តចាញ់ទៀតពេលជួប Spur? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល ភ្ញៀវ ២ទល់និង១។ […]