
ជាការជួបគ្នារវាងក្រុមសារិកាព្រៃ Newcastle និង បិសាចក្រហម Man.Utd ខណៈក្រុមទាំងពីរសម្លឹងចង់បានជ័យជំនះ ក្រោយខកចិត្ត នៅក្នុង ការប្រកួតក្របខ័ណ្ឌ Champions League ខណៈការប្រកួតនៅទឹកដី St James’ Park ក្របខ័ណ្ឌ Premier League និងចាប់ផ្តើមនេះ វេលាម៉ោង ៣ទាបភ្លឺ។គួរកត់សម្គាល់ថា Paris Saint-Germain បានត្រឹមប្រកួតស្មើ ១ទល់និង១ជាមួយក្រុមម្ចាស់ជើងឯក Ligue ១ កាលពីថ្ងៃអង្គារ ខណៈ Man.Utdដែលនាំមុខម្ចាស់ផ្ទះGalatasaray ៣ទល់និង១ទៅហើយបែជាបញ្ចប់ក្នុងលទ្ធផល៣ទល់និង៣ទៅវិញ។
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា១៧៧ប្រកួតកន្លងមក Man.Utd ឈ្នះ៩១ និងចាញ់ ៤៥ ក្រៅពីនោះគឺស្មើ។ការប្រកួតចុងក្រោយរបស់ Newcastle នៅរដូវកាលចាស់គឺ ២ទល់និង០ (ឈ្នះ១:០ទាំងក្នុងនិងក្រៅដីទាំងពីរលើក)ក្រុមNewcastle បានឈ្នះការប្រកួតក្នុងផ្ទះចំនួន ៨ ក្នុងចំណោម ១០ ប្រកួតក្នុងផ្ទះរបស់ពួកគេនៅរដូវកាលនេះ ដោយ Liverpool ជាក្រុមតែមួយគត់ក្នុងក្របខ័ណ្ឌ Premier League ដែលបានទទួលលទ្ធផលដូចគ្នា។Man. United បានឈ្នះការប្រកួតលីកចំនួន ៥ ក្នុងចំណោមការប្រកួតលីកចំនួន ៥ ចុងក្រោយរបស់ពួកគេ។
បញ្ហារបួសរបស់ Newcastle គឺមិនមានកីឡាកររូបណាមានបញ្ហាពេលទទួល Man. United នៅថ្ងៃសៅរ៍នេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Schar, Lascelles, Livramento; Joelinton, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Erik ten Hag មានកីឡាករមិនតិចជាងប្រាំបីនាក់ទេដែលរងរបួសសម្រាប់ការធ្វើដំណើរទៅកាន់ Newcastle ។
Marcus Rashford បានខកខានការប្រកួតស្មើ 3-3 ជាមួយ Galatasaray ដោយសារបម្រាម ប៉ុន្តែអាចនិងត្រលប់មកជួយក្រុមវិញ។
Kobbie Mainoo ក៏ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជាមួយ Scott McTominay នៅខ្សែបម្រើផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Maguire, Lindelof, Shaw; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ១:១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



