Close
Ads: 88BOL
Featured-Image
Prediction: Man.Utd អាចវាយបកសងសឹក Galatasaray ដើម្បីឆ្លងទៅវគ្គ ១៦ក្រុមបានទេ?
ទំហំអក្សរ
តូច
ធំ

ជៀសវាងការធ្លាក់ចេញត្រឹមវគ្គប្រកួតជម្រុះក្នុងពូលនៅក្របខណ្ឌ Champions League ក្រុម Manchester United ធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ កីឡដ្ឋានRams Park ក្នុងទីក្រុង Istanbul ប្រទេសតួគីដើម្បីប្រឈមមុខនឹងក្រុម Galatasaray ក្នុងការប្រកួតក្នុងពូល A វេលាម៉ោង១២​និង ៤៥ នាទីនាយប់ថ្ងៃពុធនេះ។ការពិតក្រុមបិសាចក្រហមឈរនៅលេខរៀងទី៤បាតតារាងក៏ពិតមែនប៉ុន្តែក្រុមមានគម្លាតពីក្រុមលេខ២Copenhagen និង Galatasaray ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ដូច្នេះការប្រកួតនេះគឺ Man.Utd ត្រូវការឈ្នះដាច់ខាត បើទោះបីជាពួកគេអាចនិងរង់ចាំលទ្ធផលរបស់​Copenhagen ជាមួយ Bayern Munich ក៏ដោយ។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្នុង​ការ​ជួប​គ្នា​បី​លើក​រវាង​ក្រុម​ទាំង​ពីរ Galatasaray ឈ្នះ​ពីរ​ប្រកួត និង​ចាញ់​មួយ​ប្រកួត។ខ្សែប្រយុទ្ធ​អាហ្សង់ទីន
 Mauro Icardi ជាកីឡាករលេចធ្លោដោយរកបាន១៥គ្រាប់ក្នុងនោះនៅលីក១២គ្រាប់សម្រាប់ក្រុម Galatasaray នៅរដូវកាលនេះ។

Galatasaray stun Manchester United in Champions League - News | Khaleej  Times
២.ពត៌មានក្រុមGalatasaray(ម្ចាស់ផ្ទះ)
ក្រុមGalatasaray មិនមានកីឡាកររងរបួសគួរអោយបារម្មណ៏នោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMuslera; Boey, Bardakci, Ayhan, Angelino; Torreira, Demirbay; Ziyech, Mertens, Zaha; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Man United misery continues as Galatasaray win 3-2 at Old Trafford | Reuters
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Marcus Rashford រងបម្រាមព្យួរ ខណៈ Jonny Evans នឹងត្រូវឆ្លងកាត់ការវាយតម្លៃ។ក្រុមភ្ញៀបន្តអវត្តមាន Christian Eriksen, Mason Mount និង Casemiro។ ទោះយ៉ាងណា Antony ទំនង​ជា​ចាប់​ផ្តើម​នៅ​ស្លាបខាង​ស្តាំ ខណៈ Rasmus Hojlund នៅប្រយុទ្ធជួរ​មុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Maguire, Lindelof, Shaw; McTominay, Amrabat; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Galatasaray ១:១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Crystal Palace លត់ក្រុមមានកៅអីលេងនៅក្របខណ្ឌ UCL ដោយមិនទុកមុខមាត់អោយសោះ (មានវីដេអូ)
featured image

កីឡាករ Jean-Philippe Mateta បានស៊ុតបញ្ចូលទីបបីគ្រាប់ ខណៈមិត្តរួមក្រុម Eberechi Eze ស៊ុតបញ្ចូលទីបានពីរគ្រាប់ ជួយអោយក្រុមម្ចាស់ផ្ទះ Crystal Palace បានលត់ Aston Villa ដែលជាក្រុមមានកៅអីលេងនៅក្របខណ្ឌ Champion league រដូវកាលថ្មី ដោយលទ្ធផល ៥ទល់និង០ និងជួយអោយក្រុមមានមូលដ្ឋាននៅទីក្រុងឡងដ៏បញ្ចប់រដូវកាលឈរនៅលេខរៀងទី១០។អត្ថបទកំពុងចាប់អារម្មណ៍៖ Caicedo ស៊ុតបាល់ពីចំងាយ ៤៥ ម៉ែត្រ ជួយអោយ Chelsea បញ្ចប់រដូវកាលឈរនៅលេខរៀងទី ៦ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស CrystalPalace បញ្ចប់រដូវកាលជាមួយនឹងការប្រកួតដែលមិនដែលចាញ់ចំនួន ៧ ប្រកួតចុងក្រោយ ខណៈAstn Villa ដែលបានទទួលចំណាត់ថ្នាក់លេខ ៤ រួចហើយនោះ អាចរកបានបានត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះពីការប្រកួតនៅក្នុងវគ្គចុងក្រោយ។វា​ជា​ការ​បញ្ចប់​ដ៏​យ៉ាប់យ៉ឺន​​សម្រាប់​ក្រុម​របស់​លោក Unai Emery ដែល​មាន​សិទ្ធិ​ចូល​លេង Champions League ក្រោយខកខាន ៤១ […]

ចុចអានបន្ត
អត្ថបទទាក់ទង