
វាជាការជួបគ្នានៃក្របខ័ណ្ឌ Champions League អាចនិយាយបានថាជាពូលមរណៈរវាងក្រុមម្ចាស់ផ្ទះ AC Milan និង Borussia Dortmund នៅ កីឡដ្ឋានSan Siro នៅវេលាម៉ោង៣ទាបភ្លឺខណៈភាគីទាំងពីរនឹងផ្តោតលើការឈ្នះលើកចុងក្រោយនៅពានកំពូលទ្វីបអឺរ៉ុបមួយនេះ។ Dortmund ឈរនៅកំពូលតារាងក្នុងពូល F មាន ៧ ពិន្ទុបន្ទាប់ពីទទួលជ័យជម្នះលើក្រុម Newcastle United ខណៈដែលក្រុមចំណាត់ថ្នាក់លេខ 3 Milan មានត្រឹមតែ ២ ពិន្ទុតាមពីក្រោយបន្ទាប់ពីផ្តួលក្រុម Paris Saint-Germain កាលពីដើមខែនេះ។មានន័យថាAC.Milan ដាច់ខាតត្រូវតែផ្តួល Dortmund ព្រោះមិនដូច្នេះទេប្រសិនជា PSG ផ្តួល Newcastle នោះពួកគេនិងមានឪកាសឡើងមកចំណាត់ថ្នាក់លេខ២ហើយមានឪកាសទៅលេង នៅវគ្គ១៦ក្រុមជំនួសពួកគេបាន។
១.ប្រវត្តិជួបគ្នា ជើងទី១នៅទឹកដីអាឡឺម៉ង់គឺស្មើគ្នា០ទល់និង០ ខណៈ ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud រកបានគ្រាប់បាល់៤គ្រាប់នៅ៤ប្រកួតចុងក្រោយសម្រាប់ក្រុមគ្រប់ក្របខណ្ឌប្រកួត ។ទោះយ៉ាងណា Dortmund ៣ប្រកួត ក្រៅដី
២.ពត៌មានក្រុមAC.Milan(ម្ចាស់ផ្ទះ)
Oliver Giroud នឹងបន្តដឹកនាំក្រុមក្រោយចូលលេងកាលពីថ្ងៃសៅរ៏កន្លងទៅ។ ប៉ុន្តែកីឡាករសំខាន់មួយចំនួនមានដូចជាៈ Rafael Leao, Mattia Caldara, Marco Pellegrino, Marco Sportiello, Pierre Kalulu និង Noah Okafor អវត្តមាន។ Ismael Bennacer ក្រោយរបួសជង្គង់ធ្ងន់ធ្ងរ ប៉ុន្តែនិងបន្តអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Tomori, Thiaw, Hernandez; Musah, Reijnders; Chukwueze, Loftus-Cheek, Pulisic; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)
Sebastien Haller និង Karim Adeyemi មានការសង្ស័យដោយសារជំងឺផ្តាសាយថ្មីៗនេះ។ ទោះយ៉ាងណាក៏ដោយ Felix Nmecha និង Julien Duranville និងខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Sule, Hummels, Schlotterbeck, Ryerson; Can, Sabitzer; Reus, Brandt, Malen; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ AC.Milan ២ : ១ Dortmund
ប្រភព:whoscored &freetips&sportsmole

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



