
ក្រុមGirona សម្លឹងចង់កត់ត្រាជ័យជម្នះលើកទី ១២ របស់ពួកគេនៃយុទ្ធនាការរដូវកាលថ្មី២០២៣-២០២៤នេះ ដែលជារឿងមិនគួរឱ្យជឿរហូតមកដល់ពេលបច្ចុប្បន្ន ពេលទទួលក្រុម Athletic Bilbao ក្នុងការប្រកួតដ៏ជក់ចិត្តមួយនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃអង្គារទី២៨ស្អែកនេះ សម្រាប់ការប្រកួត La Liga។
ក្រុមម្ចាស់ផ្ទះកំពុងឈរនៅចំណាត់ថ្នាក់លេខ២ដោយមាន ៣៤ ពិន្ទុពីការប្រកួតបើកឆាកចំនួន ១៣លើក របស់ពួកគេ ខណៈដែល Athletic ស្ថិតនៅចំណាត់ថ្នាក់ទី ៥ មាន ២៤ ពិន្ទុពី ១៣ ប្រកួតដំបូង។Girona និងមានឪកាសឡើងមកឈរនៅកំពូលតារាងប្រសិនអាច ផ្តួលគូ ប្រជែងAt.Bilbao ក្រោយReal Madrid ឡើងទៅឈេរនៅកំពូលតារាងកាលពីថ្ងៃអាទិត្យបន្ទាប់ពីពួកគេបានផ្តួលម្ចាស់ផ្ទះ Cadiz ក្នុងលទ្ធផល ៣ទល់និង០។ សម្រាប់ Girona ៦ប្រកួតចុងក្រោយចាញ់តែ១លើកគត់និងឈ្នះ៥ ខណៈ At.Bilbao ឈ្នះ៣ចាញ់២និងស្មើ១។
១.ប្រវត្តិជួបគ្នា ៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺក្រុមទាំងពីរឈ្នះ៣រៀងខ្លួន និងមិនដែលស្មើ។
២.ពត៌មានក្រុមGirona(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGazzaniga; A Martinez, E Garcia, Blind; Tsygankov, Martin, A Garcia, Gutierrez; Herrera, Dovbyk, Portu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមAt.Bilbao(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; De Marcos, Vivian, Paredes, Lekue; Vesga, Ruiz de Galarreta; I Williams, Sancet, N Williams; Guruzeta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Girona ២:១
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



